ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​ ​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​ ​

ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ផ្នែក​ខាងក្រោម ទាំងស្រុង និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ដោយ​បន្សល់​ទុក​តែ​ផេះ​ផង់​ប៉ុណ្ណោះ​។ នៅវេលា​ម៉ោង​៣​និង​៣៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​៥ ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សាត់​។ ម្ចាស់ផ្ទះ​មានឈ្មោះ ឡុង សិទ្ធី អាយុ​៣៧​ឆ្នាំ មុខរបរ បើក​អ៊ីនធឺណិត​។ ក្នុងករណី​នេះ​អគ្គិភ័យ​បាន​បំផ្លាញ​ធ្វើឲ្យ​ខូចខាត ម៉ូតូ​៣​គ្រឿង ម៉ាស៊ីន​ហ្វូ​តូ​២​គ្រឿង កុំព្យូទ័រ​២៤​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងស្រុង​។ អគ្គិភ័យ​នេះ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​៤​និង​៥៥​នាទី ដោយ​ប្រើប្រាស់​ឡាន​អស់​ទឹក​៤​គ្រឿង​៕
M12-07-15-b3-735x400 M12-07-15-b4-1024x768

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya