ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ញៀន​ថ្នាំ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ញៀន​ថ្នាំ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ ​

ពោធិ៍សាត់ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ក្នុង​ភូមិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។​
​បុរស​ម្នាក់​ញៀន​ថ្នាំ​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​ធ្វើឲ្យ​ផ្អើល រហូត​ដល់​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​កាន់​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ ទាំងយប់ បន្ទាប់ពី​គេ​វ៉ៃ​ប្រពន្ធ​ហើយ បាន​ប្រើ​កាំបិតប៉័ងតោ​បម្រុង​កាប់​ទៀត​។ ជនសង្ស័យ​ដែល​វ៉ៃ​ប្រពន្ធ​នោះ​ឈ្មោះ​ប៉ុល គឹម​សេង អាយុ​២៨​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​បាន​មក​ស្នាក់នៅ​ជាមួយ​ប្រពន្ធ​ឈ្មោះ សម្ភស់​។​
​ជនសង្ស័យ​ម្នាក់​នេះ​ប្រហែល​ជា​ញៀន​ថ្នាំ​ហើយ​ទើប​ប្រើ​អំពើ​ហិង្សា​បែប​នេះ​។ បើ​តាម​អ្នកភូមិ​នៅ​ផ្ទះ​ក្បែរ​បានឲ្យដឹងថា ពួកគេ​ឈ្លោះ​គ្នា​ញឹកញាប់​ណាស់​ដោយ​ផ្ដើម​រករឿង​ពី​ជនសង្ស័យ​ជា​ប្ដី លុះដល់​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​បាន​ស្រែក​ជេរ​ប្រពន្ធ​ហើយ​ថែមទាំង​វ៉ៃ ប្រពន្ធ​ទៀត​។ បន្ទាប់​ពី​វ៉ៃ​រួច​ប្តី​ចិត្ត​តិរច្ឆាន​ម្នាក់​នេះ​មិន​អស់ចិត្ត​ក៏បាន រត់​ទៅ​យក​កាំបិតប៉័ងតោ មកកាន់​នឹង​ដៃ​បម្រុង​កាប់​ប្រពន្ធ​ទៀត​។ ភ្លាមនោះ​អ្នក​ជិតខាង​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​យើង ចាប់​ជនសង្ស័យ​នេះ​ទៅ​កាន់​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​៕
44

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya