ភ្នំពេញ ៖នៅវេលាម៉ោង ២និង៥០នាទី រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នេះ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ បានចុះទៅឆែកឆេរ នៅផ្ទះ សំណាក់មួយកន្លែងគ្មានស្លាកយីហោ ស្ថិតនៅប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សជាង៣០នាក់ ដែលកំពុងសម្ងំជក់ និងប្រើប្រាស់ថ្នាំញៀន។ នេះគឺជាទីតាំង ដែលមេជួញដូរ គ្រឿងញៀន បានផ្តល់កន្លែង សម្រាប់អ្នកជក់ ហើយនៅពេលនេះ មនុស្សជាង៣០នាក់ ត្រូវបានរកឃើញកំពុងសម្ងំជក់ថ្នាំ ។ ក្រោយពីធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ តាមជំនាញរបស់ខ្លួន កម្លាំង នគរបាលរបស់លោក ដោយមានការបញ្ជាពីសំណាក់ ស្នងការនគរបាល រាជធានី ភ្នំពេញ បានចុះទៅបង្ក្រាប ជាក់ស្តែងតែម្តង ៕