ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់ អាវុធចំនួន២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការឃាត់ខ្លួន ដល់ខេត្តស្វាយរៀង ហើយត្រូវបានបង្ហាញ មុខសាធារណៈ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ខណៈជនសង្ស័យ៤នាក់ បាននិងកំពុងលាក់ ខ្លួននៅឡើយ។ ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការ ជាមួយ នគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង នគរបាល ខេត្តស្វាយរៀង នគរបាលខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌទួលគោក តាមចាប់ខ្លួន នៅ ខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដែលពួកគេគឺជាបក្ខពួក របស់ ជនសង្ស័យ ទាំង២នាក់ ដែលត្រូវចាប់ខ្លួន កាលពីពេលកន្លងទៅ នៅក្នុងទឹកដីខណ្ឌ៧មករា ។ ជនសង្ស័យទាំង២នាក់ រួមមានទី១ឈ្មោះ ឃុន សុខឡា ហៅអាឡាធំ និងទី២-ឈ្មោះ ឆោម បូរ៉ា ហៅ រ៉ា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងនគរបាល ខណ្ឌ ៧មករា បានចាប់ខ្លួន ក្រុមចោរប្លន់ ចំនួន២នាក់ ទី១ឈ្មោះ ភិន សុផា ហៅអាពយ និងឈ្មោះ ខឿន ពិសិដ្ឋ ហៅអាហ៊ា ដែលជាមុខសញ្ញា ប្លន់ម៉ូតូយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ។
ក្រោយពីចាប់បាន ជនសង្ស័យ ទាំង២នាក់ ជាប់ពាក់ព័ន្ធ និង សកម្មភាព ប្លន់ដ៏កក្រើក នៅក្នុង រាជធានីភ្នំពេញនោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យ ការិយាល័យជំនាញ និងនគរបាល តាមបណ្តាខណ្ឌ បន្តបើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ដើម្បីតាមចាប់ បក្ខពួកដែល នៅសេសសល់ ។
ក្រោយការធ្វើការស្រាវជ្រាវ បក្ខពួក២នាក់ ទៀត ត្រូវ បានចាប់ខ្លួន នៅ ខេត្តស្វាយរៀង ខណៈ៤នាក់ទៀត កំពុងេរត់គេចខ្លួន នៅឡើយ ដែលសមត្ថកិច្ច បានសុំដីកា ពីតុលាការ ដើម្បីតាមចាប់ខ្លួន ៕
» ព័ត៌មានជាតិ » ប៉ូលិសបន្តចាប់ខ្លួន ក្រុមចោរប្លន់ដ៏កក្រើកនៅ ភ្នំពេញ២នាក់ទៀត ខណៈ៤នាក់កំពុងលាក់ខ្លួន