ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​ ​

ប៉េអឹម​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​ ​

សៀមរាប ៖ មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​សៀមរាប លោក​វរសេនីយ៍ឯក ស្រី យ៉ូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​បានបញ្ជាក់​ថា នៅ​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនូវក្នុង​ភូមិ​ទាក់សិណ្យ​ក្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។ ឃាត់ខ្លួន​បាន​ជនសង្ស័យ​១៣​នាក់ និង​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់ ស្មើនឹង​១.៥៩​ក្រាម ដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង ទូរស័ព្ទដៃ​៧​គ្រឿង ព្រម​ទាំង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​ផង​ដែរ ហើយ​បញ្ជូន​មក​កាន់​ទី​បញ្ជាកា​រ​ដើម្បី​សួរនាំ​។ លោក ស្រី យ៉ូ​រ៉ា បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​១៣​មាន​អាយុ​ចាប់ពី​២៩​ឆ្នាំ មកទល់​១៤​ឆ្នាំ ហើយ​ជនសង្ស័យ​ទាំង​១៣​នាក់​រស់នៅ​ក្នុង​ក្រុង​សៀមរាប​។​
​ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​១៣​នាក់​នៅក្នុង​ផ្ទះ​អ៊ីនធឺណិត​នោះ​រួចមក កម្លាំង​អាវុធហត្ថ​របស់​លោក​បាន​ធ្វើការ​បិទទ្វារ​ផ្ទះ​បន​ល្បែង អ៊ីនធឺណិត និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។ ហើយ​នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥​នេះដែរ កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត​៕
112

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya