ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បងប្អូន​២​នាក់ វាយ​គ្នា​បណ្តាលឲ្យ​ស្លាប់​ម្នាក់​ ​

បងប្អូន​២​នាក់ វាយ​គ្នា​បណ្តាលឲ្យ​ស្លាប់​ម្នាក់​ ​

ឧត្តរមានជ័យ ៖ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ក្រ​វ៉ាន់ សង្កាត់​-​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​
​បុរស​ពីរ​នាក់​ត្រូវ​ជា​ចៅ​សំណប់​លោកយាយ ពេល​កំពុង​អង្គុយ​ហូប​បាយ​រួមគ្នា ស្រាប់តែ​មាន​មាន់​មួយ​ក្បាល​រត់​ឡើង​ចឹក​បាយ​ចៅ​ម្នាក់​ឲ្យ​ដេញ ចៅ​ម្នាក់ទៀត​មិន​ព្រម​ដេញចេញ ក៏​កើត​ជា​ជម្លោះ​ទាញ​ចបជីក​វាយ​ត្រូវ​ត្រង់​ក្បាល បណ្ដាលឲ្យ​ស្លាប់​ម្នាក់​។  ជនដៃដល់​ក្នុង​ករណី នេះ​មានឈ្មោះ គី រស្មី ប្រុស​អាយុ​២៨​ឆ្នាំ ចំណែក​ជនរងគ្រោះ​មានឈ្មោះ គី ចាន់​រា ប្រុស​អាយុ​២៤​ឆ្នាំ ជា​ទាហាន​ក្នុង​កងពលធំ​លេខ​២​។ អ្នក​ទាំង​ពីរ​ត្រូវជា​បងប្អូន​ជីដូនមួយ បែក​ពី​គ្រួសារ​យូរ​ឆ្នាំ​មកហើយៗ​បាន​មក​រស់នៅ​ជាមួយ​តា​យាយ​រួមគ្នា ក្នុងភូមិ​កើតហេតុ​។​
​លោកយាយ ប៉​ម រី ត្រូវជា​ជីដូន​របស់​ជនដៃដល់ និង​ជនរងគ្រោះ​និយាយថា រឿងរ៉ាវ​ដំបូង​កើតឡើង នៅពេល​ដែល​ចៅ​ទាំង​ពីរ​នាក់ បាន​កំពុង​ហូប​បាយ​រួមគ្នា លើ​គ្រែ​មួយ ហើយក៏​មាន​មាន់​មួយ​រត់​ឡើង​ចឹក​បាយ​។ ភ្លាម​នោះ​អា​ចៅ (​ជនដៃដល់​) បាន​ស្រែក​ទៅ​អា​ចៅ​ជនរងគ្រោះ​ថា ឯង​ម្តេច​មិន​ដេញ​មាន់​ចេញ ចៅ​ជា​ជនរងគ្រោះ​ឆ្លើយតប​ត​ថា ដេញ​វា​ធ្វើ​អ្វី​ឲ្យ​វា​ស៊ី​ទៅ​អាណិត​វា​។ ខណៈ​នោះ​ចៅ​ទាំងពីរ​ក៏​បាន​ឈ្លោះប្រកែក​គ្នា​តឹង​សរសៃ​.​ក​។ ពេល​នោះ​លោកយាយ​ក៏​ស្រែក​ឃាត់​ដល់​ចៅ តែ​ចៅ​ទាំង​ពីរ​មិន​ស្តាប់ រហូត​ឈានដល់​ការ​វាយតប់​គ្នា​បាន​កើតឡើង ហើយ​ចៅ​ជា​ជនដៃដល់​បាន​រត់​ទៅ យក​ចបជីក​មក​វាយ​ជនរងគ្រោះ​ជាច្រើន​ចប បណ្តាលឲ្យ​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​៕Nita-11-A-29-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya