ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កូដកម្ម​ទាមទារ​លក្ខ​ខណ្ឌ​៩​ចំណុច កម្មករ​រោងចក្រ​រោងចក្រ​អេ ឃី​ង តិច ​

កូដកម្ម​ទាមទារ​លក្ខ​ខណ្ឌ​៩​ចំណុច កម្មករ​រោងចក្រ​រោងចក្រ​អេ ឃី​ង តិច ​

ភ្នំពេញ ៖ កូដកម្ម​នេះ​ធ្វើឡើង​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​រោងចក្រ​អេ ឃី​ង តិច ស្ថិតនៅ​ផ្លូវវេង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្ថិតនៅ​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ អគារ ហ្សេ (G)​។​
​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ការធ្វើ​កូដកម្ម​នេះ​គឺ​កម្មករ​បាន​ទាមទា​រ​លក្ខខណ្ឌ​ចំនួន​៩​ចំណុច ប៉ុន្តែ​ចំណុច​សំខាន់​គឺ​សុំ​ផ្ដាច់​កិច្ចសន្យា​ការងារ​។ កូដកម្ម​នេះ​ដឹកនាំ​ដោយ​លោក​ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ហើយ​លក្ខខណ្ឌ​ចំនួន​៩​ចំណុច​នោះ​រួមមាន​
១. នៅ​ពេល​កម្មករ កម្មការិនី សម្រាលកូន សុំ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​មុន​៣​ខែ​
២. សុំ​ឲ្យ​ក្រុមហ៊ុន​ពេល​ផ្តាច់​កិច្ចសន្យា​ត្រូវតែ​ទូទាត់​សំណង​ទៅតាម​ផ្លូវច្បាប់​៥​ភាគរយ​
៣. សូម​ឲ្យ​ក្រុមហ៊ុន​មិន​ត្រូវ​កាត់លុយ​ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​កន្លងមក​
៤. សូម​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ធ្វើដំណើរ​បន្ថែមទៀត​ចំនួន​៧​ដុល្លារ បន្ថែម​លើ​ប្រាក់​ធ្វើដំណើរ​ចាស់​
៥. សូម​ឲ្យ​ក្រុមហ៊ុន​បន្ថែ​ប្រាក់​ថ្លៃ​បាយ​ក្នុង​១​ថ្ងៃ ២០០០ រៀល​
៦. សូម​ឲ្យ​ក្រុមហ៊ុន​បង្កល​ក្ខ​ណៈ ងាយស្រួល​នៅ​ពេល​កម្មករ​ដាក់​ពាក្យ​សុំច្បាប់ ហើយ​ពេល​កម្មករ​ឈឺ​មាន​សំបុត្រ​ពេទ្យ​ត្រឹមត្រូវ ក្រុមហ៊ុន​មិន​ត្រូវ​កាត់​ប្រាក់​កម្មករ​ជាដាច់ខាត​
៧. សុំ​ឲ្យ​ក្រុមហ៊ុន​មិន​ត្រូវ​រៀបចំ​សហជីព​ជំនួស​កម្មករ ដែល​មិន​បាន​ចូល​ជា​សមាជិក ហើយ​ក្រុមហ៊ុន​ត្រូវ​ធានា​សិទ្ធិ​ជូន​កម្មករ​ក្នុង​ការជ្រើសរើស​សហជីព ដែល​ខ្លួន​ពេញចិត្ត​
៨. ក្រុមហ៊ុន​មិន​ត្រូវ​បង្ខំ​កម្មករ ឲ្យ​ថែម​ម៉ោង​ដោយ​មិនមែន​ជា​គោលការណ៍​ស្ម័គ្រចិត្ត​នោះទេ​
៩. ក្រុមហ៊ុន​មិន​ត្រូវ​រើសអើង​កម្មករ នៅ​ពេល​ចូល​ជា​សមាជិក​សហជីព​ជាដាច់ខាត​៕M11-07-15-d1-1024x576 M11-07-15-d-735x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya