កណ្តាល៖ នៅថ្ងៃទី០៩ខែ០៧ឆ្នាំ២០១៥ វេលាម៉ោង១៦និង០៥នាទី នៅចំណុចភូមិស្តុកវែង ឃុំម្កាក់.ស្រុកអង្គស្នួល ខេត្តកណ្តាល ។
-ជនរងគ្រោះឈ្មោះព្រុំ ទុំ ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិស្តុកវែង ឃុំ ម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរជាងជុសជុលម៉ូតូ ។
-ជនល្មើស ឈ្មោះ ធឿន វន ហៅក្រឹម ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ នៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមុខរបរកសិករ (ឃាត់ខ្លួន) ។
សំភារៈបាត់បង់ ៖
ម៉ូតូ០១ គ្រឿងម៉ាកគុប៩០ជ្រុងពណ៌បៃតងចាស់លេខតួ HA0២-២១០៨៤៣០លេខម៉ាស៊ីន
HA0២E-២០២១១៦៧ផ្លាកលេខកំពងស្ពឺ១D៤៥៥៩។
សភាពនៃរឿងហេតុនៅថ្ងៃទី០៩.០៧.២០១៥ វេលាម៉ោង១៦.០៥នាទី ឈ្មោះធឿន វន (ជនល្មើស)បានមកទិញម៉ូតូ០១គ្រឿងម៉ាកសេ៩០គុបជ្រុងពីជនរងគ្រោះឈ្មោះព្រុំ ទុំ ក្នុងតម្លៃ ៨៣០ដុល្លារ ជនល្មើសបានសន្យាផ្ទាល់មាត់ថានៅថ្ងៃទី១០.០៧.២០១៥វេលាម៉ោង១០ព្រឹកនិងយកលុយមកឲ្យថ្លៃម៉ូតូគ្រប់ចំនួន ដល់ថ្ងៃកំណត់ មិនយកលុយមកឲ្យ បែរជាមកសុំយកកាតគ្រីពីជនរងគ្រោះបន្ថែមទៀត ធ្វើឲ្យជនរងគ្រោះសង្ស័យក៏បានឃាត់ខ្លួនជនល្មើសហើយយកមកប្រគល់ឲ្យសមត្ថកិច្ច ជួយចាត់ការបន្តតាម
នីតិវិធី ។បញ្ជាក់ថៃ្ងទី១០.៧.២០១៥វេលាម៉ោង១៥.៣០នាទី ជនល្មើសឈ្មោះធឿនវនយកទៅលក់ឲ្យឈ្មោះផុង ម៉េងភេទប្រុសអាយុ៤០ឆ្នាំមុខរបរលក់ទិញម៉ូតូនៅភូមិបាត់ដឹងឃុំក្សេមក្សាន្តស្រុកឧដុង្គខេត្តកំពង់ស្ពឺក្នុងតម្លៃ៥០០ដុល្លារ ហើយឈ្មោះផុង ម៉េង បានឲ្យ២០០ដុល្លារសិនរង់ចាំបានកាតគ្រីសិនទើបឲ្យថែម៣០០ដុល្លារទៀត៕