ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៥ នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៨លើក យប់៣លើក, បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី២នាក់), របួសធ្ងន់៦នាក់ (ប្រុស) និងរបួសស្រាល៧នាក់ (ប្រុស) ។
ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១គ្រឿង, រថយន្តធុនតូច ១គ្រឿង និងរថយន្តធុនធំ១គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន២លើក, ស្រវឹង៤លើក, មិនប្រកាន់ស្តាំ២លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១៧នាក់ (យប់៥នាក់) ។
រថយន្តពិន័យសរុបចំនួន៨៣០គ្រឿង (រថយន្តធំ២៣១គ្រឿង) ស្មើនឹង ៨៣០ករណី ល្មើសក្រដាសស្នាមមាន ៦១៥គ្រឿង ស្មើនឹង ៦១៥ករណី, ចំពោះករណីល្មើសបច្ចេកទេស ២១៥គ្រឿង ស្មើនឹង ២១៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.៥៨០គ្រឿង ៕