ភ្នំពេញៈ បុរសម្នាក់ត្រូវបាន រថយន្តកុងទឺន័រ មួយគ្រឿង បើកកិនបណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ បន្ទាប់ពីជនរងគ្រោះ ដើរឆ្លងថ្នល់ ចេញពីផ្សារច្បារអំពៅ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរដ៏រន្ធត់នេះ បានកើតឡើង ស្ថិតនៅ ក្នុងសង្កាត់ផ្សារច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
នៅមុនពេលកើតហេតុគេឃើញរថយន្តកុងទឺន័រខាងលើ បើកពីភំពេញ ឆ្ពោះទៅកាន់ខេត្តព្រៃវែង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បាន បុកជនរងគ្រោះ ដែលកំពុងធ្វើដំណើរដោយថ្មើជើងចេញពីផ្សារច្បារអំពៅតែម្តង៕