ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ ​

ភ្នំពេញៈ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ របស់​ប្រជាពលរដ្ឋ ម៉ាក Honda C125 ពណ៍​ខ្មៅ ស្ថិត​នៅ​ចំណុច​ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន គេចខ្លួនបាត់​។​
​ក្រោយ​ពី​ទួល​ពាក្យបណ្តឹង​ពី ជនរងគ្រោះ ប៉ុស្តិ៍ កំណត់ អត្តសញ្ញាណ​បាន លុះ​មកដល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ប៉ុស្តិ៍​រង់ចាំ​ឃ្លាំមើល ហើយ​ឃើញ ជនសង្ស័យ​ចូល​លំនៅដ្ឋាន ក៏​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​តែម្តង បញ្ជូនមក​អធិការដ្ឋាន ដើម្បី​ធ្វើ​ការសាកសួរ ជនសង្ស័យ​ឈ្មោះ ង្វៀង ឃាំ​លោម ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ដូច​ករណី​ខាងលើ​នេះ​មែន ៕
CH-00477

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya