ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ខៀវ សំអាន មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​ល្បី​ប្រព្រឹត្ត​អំពើពុករលួយ​? ​

ខៀវ សំអាន មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​ល្បី​ប្រព្រឹត្ត​អំពើពុករលួយ​? ​

ភ្នំពេញ ៖ តាម​សកម្ម​បទល្មើស​សេដ្ឋកិច្ច និង​សាធារណជន​រួមទាំង​មន្ត្រីរាជការ​បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​លោក ខៀវ សំអាន មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ជាប់​ទាក់ទង​នឹង​អំពើពុករលួយ​បណ្តោយឱ្យ​ទំនិញ​ខុសច្បាប់​នាំ​ចូល​តាម អំពើ​ចិត្ត និង​ពេញបន្ទុក​ដុះ​ស្លែ តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​ដោយ​ក្រុម​ឈ្មួញ​គ្រាន់តែ​បង់លុយ​ដាក់ ហោប៉ៅ​មន្ត្រី​គយ របស់​គាត់​ប៉ុណ្ណោះ​ជា​ការ​ស្រេច ។​
កាលពី​ពេល​ថ្មីៗ​នេះ ឈ្មួញ​បាន​នាំចូល​ឱសថ​ក្លែងក្លាយ​ប្រមាណ​២​តោន​កន្លះ​ចូល​តាម​ច្រក​មួយ​នេះ ហើយ​ត្រូវ​សម​ត្ថ កិច្ច​ផ្សេង​រកឃើញ និង​ឃាត់ទុក​ដើម្បី​ដោះស្រាយ​តាមច្បាប់ ខណៈ​មន្ត្រី​គយ​ដែល​បាន​ទទួល​លុយ​រួច​ហើយ​សំងំ​ដេក​អេះ​ពោះ ចាយ​លុយ​ធ្វើ ព្រងើយ ។ ហើយ​ដែល​កំហុសឆ្គង​គេ​រកឃើញ គួរ​ណាស់​ដាក់ទោស​ទៅលើ​មេ​គយ​ដុះ​ស្លែ ខៀវ សំអាន ដែលជា​អ្នក​ទទួលខុស​ទ្រូ​វ និង​គ្មាន​កំណែទម្រង់​អំពើពុករលួយ​នោះ​ទើប​ត្រឹមត្រូវ និង​កំណែទម្រង់​ស៊ីជម្រៅ ។​
​តាម​ប្រភព​ព័ត៌មាន​ជាច្រើន​បាន​ឱ្យដឹងថា ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ក្លែងក្លាយ​ជាច្រើន​ត្រូវបាន​នាំ​ចូល​តាម ច្រកទ្វារ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយ​រលូន និង​ដុះ​ស្លែ​យ៉ាង​ត្រូវរ៉ូវ​គ្នា​ជាមួយ​មេ​គយ ខៀវ សំអាន ហើយ ខណៈ ដែល​ក្រុម​ឈ្មួញ​បាន​រកស៊ី​មុខរបរ​ខុសច្បាប់​នេះ​រាប់​ឆ្នាំ​មក ហើយ​មិន​ដែល​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ សំខាន់​សមត្ថកិច្ច​គយ នោះឡើយ ។​
ការរកស៊ី​ដោយ​រលូន​នោះ​ត្រូវបាន​គេ​មើលឃើញ​ថា ក្រុម​ឈ្មួញ​និង​មន្ត្រី​គយ​ហាក់​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ ពុករលួយ​នោះ ដុះ​ស្លែ​រាប់​ទសវត្សរ៍​មក​ហើយ ពិសេស​ក្នុង​រជ្ជកាល​នៃ​ការគ្រប់គ្រង​របស់​លោក ខៀវ សំអាន នោះ​តែម្តង ដែល គេ​ដឹងថា កាន់​តំណែង​នោះ​ជិត​២០​ឆ្នាំ​មកហើយ កើត​មាន​លុយ​ក្លាយ​ជា​សេដ្ឋី​ក្នុង​តំណែង​ប៉ុណ្ណឹង​ហើយ បែរជា​គ្មាន​កំណែទម្រង់ ស្អី​សោះ ។​
មេ​គយ ខៀវ សំអាន ចេញមុខ​បង្ក្រាប​បទល្មើស​ទំនិញ​នោះទេ ព្រោះថា សុទ្ធតែ​ខ្សែ​ហ ម៉ូយ​ស្គាល់​ស្រោមសំបុត្រ​របស់គាត់ ។ ហើយ​មិន​ដែល​ត្រូវបាន​ថ្នាក់លើ​ផ្លាស់ប្តូរ​តាម​កំណែទម្រង់​ដែល​លោក ហ៊ុន សែន ដាក់ចុះ​នោះ​ទេ ។​
​បើ​តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា មុខ​ទំនិញ​ដែល​រត់ពន្ធ​តាម​ទ្វារ​អន្តរជាតិ​មួយ​នេះ​រួមមាន ឱសថ ទូរស័ព្ទដៃ គ្រឿងបន្លាស់​ទូរស័ព្ទ រួម​ទាំង​គ្រឿងអល្លង្ការ​មានតម្លៃ​ផ្សេងៗ​ទៀត ។ ដូចជា តាម​ការកត់សម្គាល់​មុខ​ទំនិញ​គេច​ពន្ធ​ទាំងនោះ មិនដែល​ឃើញ​មន្ត្រី​គយ​ប្រចាំ​ច្រក អន្តរជាតិ​មួយ​នេះ​បង្ក្រាប​បាន​ម្តងណា​ឡើយ ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា​បង់​ជា​លុយ​យ៉ាង សន្ធឹកសន្ធាប់​តាម​បរិមាណ ទំនិញ​ដែល​សុទ្ធតែ​ឈ្មួញ​ធំៗ​មហាសាល​ដែល​រកស៊ី​ផ្លូវ​នេះ​ហើយ​មិនគួរ​បើ​មើល រំលង​ទង្វើ​ពុករលួយ របស់​មេ​គយ ខៀវ សំអាន នោះទេ​។​
​ថ្មីៗ​ជាក់ស្តែង​ដូចជា ឱសថ​ក្លែងក្លាយ​ជាង​២​តោន​កន្លះ​ដែល​ចាប់​បាន​ថ្មីៗ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អំពើពុករលួយ​បាន​កើត មាន​ឡើង​យ៉ាង​ប្រាកដ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​នៃ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សំខាន់​អំពើពុករលួយ​របស់​មន្ត្រី​គយ ក្រោម​ការដឹកនាំ​របស់​លោក ខៀវ សំអាន តែម្តង​ដែល​គេ​ឃើញ​តែ​ការ​គៃបំបាត់​ពន្ធ​រដ្ឋ​គ្មាន​កំណែទម្រង់​ស្អី​នោះ ។​
​ជុំវិញ​អំពើពុករលួយ​ក្រោម​ការដឹកនាំ​គ្មាន​ដោះដូរ​របស់​មេ​គយ ខៀវ សំអាន នេះ​ក៏​មាន​ការរិះគន់​ខ្លាំងៗ​ពី​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រីរាជការ​បាន​ទាមទា​រ​ឱ្យ​អង្គភាព​ប្រឆាំង អំពើពុករលួយ​បើក​ការ​អង្កេត​និង​ស្រាវជ្រាវ​ជា​បន្ទាន់​ចំពោះ​ករណី​ខាងលើនេះ ដោយ​មិន​ត្រូវឱ្យ​មន្ត្រី​ខិលខូច​នូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមចិត្ត រួចខ្លួន​នោះ​ទេ ។​
រឿង​បក្ខពួកនិយម​កំពុង​កើតមាន​អញ​ឯង​យ៉ាង​ពេញបន្ទុក​ក្រោម​ការដឹកនាំ​របស់ មេ​គយ ខៀវ សំអាន ដោយ​មិន ខ្វល់​ពី​ការបាត់បង់​ចំណូល​ពន្ធ​ដែល​ត្រូវ​ជ្រុះ​ចូលទៅក្នុង​ហោប៉ៅ​របស់ បុគ្គល​គយ​ក្រោម​ការដឹកនាំ​របស់​គាត់​នោះឡើយ ។ និយាយ​រួម​មន្ត្រី​ផ្ទៃក្នុង​គយ​ក្នុង​ព្រលាន​យន្តហោះ​រិះគន់​យ៉ាង​ខ្លាំងៗ ថា មេ​គយ ខៀវ សំអាន គ្មាន​កំណែទម្រង់​ទប់ស្កាត់​លើ​ការ ប្រមូល​ពន្ធ​តាម​ច្រកទ្វារ​ព្រលានយន្តហោះ​នេះ បន្តិច​សោះ ហើយ​ក្រុម​កូន​គយ​ក៏បាន​សំណូមពរ​ចំពោះ​លោក​មេ​គយ​ធំ​ប្រតិភូ គយ គុណ ញឹម និង​លោក​រដ្ឋមន្ត្រី សេដ្ឋកិច្ច គួរតែ​មាន​កំណែទម្រង់​ណាមួយ​ចំពោះ​មេ​គយ​ដុះ​ស្លែ​ច្រកទ្វារ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​ជា​បន្ទាន់​ផង កុំ​ចាំ​ទាល់តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជ្រាប​ទើប​ធ្វើ​ជា​កំណែទម្រង់​តាម​ក្រោម​នោះ​មិន ល្អមើល និង​តម្លាភាព​លើ​ការប្រមូល​ពន្ធ​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya