រតនគីរី ៖ ជនជាតិបរទេស២នាក់ត្រូវបានចាប់ខ្លួនជាបន្តរបន្ទាប់ដោយកម្លាំងសមត្ថកិច្ចក្រុងបានលុងនិងខេត្តរតនគីរី ក្រោយពីសហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ ។
ក្រោយពីទទួលពាក្យបណ្តឹងថា មានករណីបន្លំយកលុយអស់ចំនួន៣២០០ដុល្លារ កាលពីម៉ោង១:២៣នាទីរសៀល ថ្ងៃទី៩កក្កដា២០១៥រួចមកសមត្ថកិច្ចក្នុងខេត្តរតនគីរីក៍បានចេញប្រតិបត្តិការ បន្ទាប់ពីមានការបញ្ជាពីអភិបាលខេត្ត លោក ថង សាវុន ។ បន្ទាប់មកសមត្ថកិច្ចក្រុងបានលុង និងខេត្តរតនគីរី ក៍ចាប់បានជនសង្ស័យ២នាក់ ជាជនជាតិបរទេស កាលពីវេលាម៉ោង៥:១០នាទីល្ងាច ថ្ងៃដដែលនៅចំណុចភូមិចក្រង់ ឃុំកសាង ស្រុកចិត្តបូរី ខេត្ត ក្រចេះ បន្ទាប់ពីមានការសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោយមកក៍បញ្ជូនមកខេត្តរតនគីរីទាំងយប់។
ស្នងការនគរបាលខេត្តរតនគីរី បានដឹងថា រឿងជនជាតិបរទេសបន្លំយកលុយជាង៣០០០ដុល្លារនេះ មិនទាន់បិទបញ្ចប់នៅឡើយ ដោយព្រឹកនេះសមត្ថកិច្ចនិងបង្កើតគណកម្មាការចម្រុះចុះអង្កេតស្រាវជ្រាវបន្ថែមទៀត បន្ទាប់ពីប្រតិបត្តិការម្សិលមុិញពេញ១ថ្ងៃនិង១យប់ ។
បើតាមលោក ស្នងការជនសង្ស័យ២នាក់ដែលសមត្ថកិច្ចចាប់ខ្លួន ទី១ ឈ្មោះរីទុក រ៉ាម៉ាហ្សាន់ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិទួគី កាន់លិខិតឆ្លងដែនលេខU១១២១៧៧៨៧និងឈ្មោះ ស្រីុហានអាល់ខាលីល ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិសេរី កាន់លិខិតឆ្លងដែលេខ០០២.១២១១៩៥៧៤៨ ។
ក្រោយការឆែកឆេរសមត្ថកិច្ចបានដកហូតសំភារៈពីជនសង្ស័យរួមមានប្រាក់១១២២ដុល្លារនិង៤៥.០០០រៀលខ្សែកកាឡៃ៤ខ្សែនិងខោលីអូ១។
តាមការអះអាងម្ចាស់បណ្តឹងថាខ្សែកកាឡៃនិងខោលីអូពិតជារបស់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕