ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ មុខសញ្ញា​ប្លន់​នៅ​រាជធានី​ភ្នំពេញ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ មុខសញ្ញា​ប្លន់​នៅ​រាជធានី​ភ្នំពេញ ​

ស្វាយរៀង ៖ ការចុះ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំនុច​ក្នុង ភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង​។ យោង​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ថ្នាក់លើ​ឯកឧត្តម​ឧត្តមសេនី​យ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ដាក់​បទបញ្ជា​ឲ្យ​កំលាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រហូតដល់​ម៉ោង​៤:២០​នាទី រសៀល និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​បាន​នៅក្នុង​ចំនុច​ខាងលើ​។​
​ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​មាន​ទី​១.​ឈ្មោះ ឃុន សុខ​ឡា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២.​ឈ្មោះ ឆោម បូរ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ ដំណាក់​ចំបក់ សង្កាត់ អូ​ក្រសារ ក្រុង កែប ខេត្ត កែប​។ ប្រភព​ដដែល​បន្ត​ឲ្យដឹង​ទៀតថា ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​ដកហូត​បាន ម៉ូតូ​មួយ​គ្រឿង  ម៉ាក MSX ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-5023​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ប្រគល់​ទៅ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​បញ្ជូន​បន្ត​ឲ្យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ព្រោះ​ជា​ម្ចាស់​ករណី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
88

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya