ក្រចេះ ៖ បុរសជាជនដៃដល់ ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ដកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ដោយចោទពីបទប្រើហិង្សាដោយចេតនា ក្រោយពីជនម្នាក់នេះបានជួបជុំគ្នាផឹក ស្រាសក្លែមសាច់ស្វាអស់ជាច្រើនលីត្រក៏កើតមានទំនាស់ពាក្យសម្ដី គ្នាហើយ ទាញយកដែកបូមម៉ូតូវាយទៅលើដៃគូម្ខាងទៀតបណ្ដាលឱ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិដូន មាស ឃុំ-ស្រុកសំបូរ ខេត្ដក្រចេះ។ ជនដៃដល់ឈ្មោះ កុយ ជាតិ អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើហើយត្រូវបានកម្លាំងនគរបាលស្រុកសំបូរឃាត់ ខ្លួនបានភ្លាមៗក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចមក។
នៅថ្ងៃកើតហេតុជនដៃដល់និងជនរងគ្រោះ ដោយមានគ្នាចំនួន៧នាក់បានជួបជុំគ្នា ផឹកស្រាសនិងក្លែមសាច់ស្វាជាមួយគ្នា នៅក្នុងរោងចាំចម្ការក្នុងភូមិដូនមាស ឃុំ-ស្រកសំបូរ ។ លុះផឹកអស់ស្រាសជា ច្រើនលីត្រជនដៃដល់និងជនរងគ្រោះ បានទាស់ពាក្យសម្ដីគ្នាហើយជនដៃដល់ក៏ទាញយកដែកបូមម៉ូតូមកវាយលើ ជន រងគ្រោះឈ្មោះ ឌួង ចាន់វាសនា អាយុ ៣៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បណ្កាលឱ្យរបួសលើផ្ទៃមុខធ្ងន់ធ្ងរ ។ ក្រោយពីកើតហេតុកម្លាំងនគរបាលបានចុះទៅដល់ទីតាំងកើតហេតុនិងបានចាប់ ឃាត់ខ្លួនជនដៃដល់ឈ្មោះ កុយ ជាតិ យកមក កាន់អធិការដ្ឋាននគរបាលស្រុកហើយបាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្ដនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៥ ដើម្បីមានវិធានការបន្ដ ៕