ភ្នំពេញ ៖សមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែឃាត់ខ្លួនបានស្ត្រីម្នាក់ ពាក់ព័ន្ធនិងករណីឆបោកគ្រឿងអលង្ការពីជនរងគ្រោះកាលពីវេលាម៉ោងប្រមាណជា១៦និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ក្រុម៦ ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីមានឈ្មោះហេង សេងលី (ហៅអាពៅ)ភេទស្រី អាយុ ៤០ឆ្នាំជនជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះឈ្មោះលី ស៊ីហ៊ាង ភេទស្រីអាយុ៣១ឆ្មាំ ជនជាតិខ្មែរ និងមានមុខរបរជាអ្នកលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្រុម៦ ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ នៅយប់ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៥ វេលាម៉ោង២០និង៣០នាទីជនសង្ស័យឈ្មោះហេង សេងលី បានមកលេងក្នុងបន្ទប់ជនរងគ្រោះឈ្មោះលី ស៊ីហ៊ាង ហើយបាននិយាយប្រាប់ជនរងគ្រោះឲ្យមើលពីជោកជាតារាសីនៅថ្ងៃស្អែកដោយជនសង្ស័យជាអ្នកមើលឲ្យ។ លុះព្រឹកឡើងវេលាម៉ោង០៧និង០០នាទីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥ ជនរងគ្រោះឈ្មោះលី ស៊ីហ៊ាង បានឡើងទៅលេងនៅបន្ទប់ជនសង្ស័យជាន់ទី២ដោយមិនបាននិយាយអ្វីជាមួយជនសង្ស័យទេ បន្ទាប់មកជនសង្ស័យឈ្មោះហេង សេងលី បាននិយាយ ប្រាប់ជនរងគ្រោះថាចាំម៉ោង០៨និង០០នាទីថ្ងៃខែឆ្នាំដដែល ចាំបងចុះទៅមើលជោកជាតារាសីឲ្យ ពេលនោះជនរងគ្រោះបានត្រឡប់មកបន្ទប់របស់ខ្លួនវិញ លុះដល់ម៉ោង០៨និង០០នាទីទើបជនសង្ស័យចុះពីបន្ទប់ជាន់ទី២មកបន្ទប់ជនរងគញរោះជាន់ទី១ហើយជនសង្ស័យក៍ចាប់ផ្ដើមបោះសន្លឹកបៀរមើលជោកជាតារាសីរបស់ជនរងគ្រោះថាមិនល្អទេ រួចជណសង្ស័យបង្គាប់ឲ្យជនរងគ្រោះយកគ្រឿងអលង្ការចិញ្ជៀនមាសចំនួនមួយជីនិងខ្សែរ(ក)មាសចំនួនមួយជីជាង រួចជនសង្ស័យបង្គាប់ឲ្យជនរងគញរោះអោនក្បាលចុះក្រោម រួចជន សង្ស័យបានយកផ្លែត្រឡាចដែលខួងប្រដូលចេញរួចបានដាក់ខ្សែរ(ក)និងចិញ្ជៀនចូលទៅក្នុងត្រឡាចនោះរួចហើយជនសង្ស័យបានយកផ្លែត្រឡាចនោះទៅដាក់ក្នុងធុងអង្ករ រួចជនសង្ស័យបានដើរទៅបន្ទប់របស់ខ្លួនវិញ ហើយបាននិយាយថាចាំបីទៀតចាំយកចេញ ដោយជនរងគ្រោះមានការសង្ស័យទើបសំរេចយកផ្លែត្រឡាចដែលខួងបណ្ដូលដាក់ខ្សែរ(ក)និងជញ្ជៀនមកមើលស្រាប់តែបាត់ជញ្ជៀនឃើញតែខ្សែរ(ក )ភ្លាមនោះក៍មានការផ្អើលឆោឡោដោយជនរងគ្រោះបានធ្វើការឃាត់និងនាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទួលសង្កែតែម្ដង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែរៀបចំសំនុំបែបបទបញ្ជូនខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីរៀបចំសំនុំរឿងទៅតាមនិតិវិធីនៃផ្លូវច្បាប់៕