ភ្នំពេញ៖ បុរសម្នាក់មានមុខងារពលទាហាន បានបែកថ្នាំ ហើយស្រែកឡូឡា ពេញផ្ទះសំណាក់កាលពីម៉ោងប្រមាណ២៣និង០០យប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ នៅផ្ទះសំណាក់ «គឹម ហ៊» ជិតសួនវឌ្ឍនៈ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ពលទាហានបែកថ្នាំនេះ មានឈ្មោះ ឡុង ចន្ធា មានអត្តលេខ៖ ២៣៣៨៧០ មានស្រុកកំណើត នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
កម្លាំងសមត្ថកិច្ច បានប្រើរយៈពេលយ៉ាងយូរ ដើម្បីឃាត់ខ្លួនពលទាហានបែកថ្នាំម្នាក់នេះ យកទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ៕