ភ្នំពេញ ៖ មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ការចាប់ខ្លួនយុវជនទាំង២នាក់នេះគឺតាមដីការបស់តុលាការដែល ចោទជនទាំង២នាក់នេះពីបទប្លន់យកម៉ូតូ ដែលប្រព្រឹត្ដឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកនា ពេលថ្មីៗកន្លងមកនេះ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវ បាន យុវជនទាំង២នាក់នេះធ្វើសកម្មភាពប្លន់ ត្រូវបានគេស្គាល់ឈ្មោះសុខ សុវណ្ណទេវី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅផ្ទះលេខ៤៧J ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយម៉ូតូដែលជននេះយក ទៅបាត់នោះម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BX-0620 ។ បើតាមចម្លើយសារភាពរបស់ជន ដែលត្រូវចាប់ខ្លួនទាំង២នាក់ខាងលើនេះ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ពួកគេមាន គ្នីគ្នាទាំងអស់៤នាក់ក្នុងករណីប្លន់យក ម៉ូតូពីជនរងគ្រោះ ហើយ២នាក់ទៀតត្រូវ បានគេចខ្លួន តែសមត្ថកិច្ចកំពុងតែស្វែង រកដើម្បីបញ្ជូនទៅកាន់តុលាការចាត់ ការទៅតាមផ្លូវច្បាប់ ៕