ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនល្មើស​ចាប់​រំលោភ​គេ​នៅតែ​បន្ត​រស់​ក្រៅច្បាប់​ឬ​? ​

ជនល្មើស​ចាប់​រំលោភ​គេ​នៅតែ​បន្ត​រស់​ក្រៅច្បាប់​ឬ​? ​

ខេត្ត​រតនគិរី ៖ ស្ត្រី​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​ត្រូវបាន​បុរស​វ័យ​ចំណាស់​ម្នាក់ ចាប់​រំលោភ​បាន​សម្រេច​នៅក្នុង​ព្រៃ​យ៉ាង​សាហាវ​ក្នុងខណៈ​នាង​មាន​ផ្ទៃពោះ ចំនួន​៣​ខែ​រហូត​ដល់​ធ្លាក់ឈាម​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​ជនជាប់ចោទ​បែរ​នៅមាន​សេរីភាព ដោយ​សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​នៅឡើយ​ទេ ធ្វើឲ្យ​ស្ត្រី​រងគ្រោះអ​ស់​ក្តីរំពឹង​ជាមួយ​ច្បាប់​។
​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ស្ត្រី​រងគ្រោះ​បាន​មក​ពឹងពាក់​អ្នក​សារពត៌មាន​ឲ្យជួយ​ចុះ​ផ្សាយដំណឹង ជូន​ដល់​អគ្គ​នគរបាលជាតិ និង​ក្រសួង​យុត្តិធម៌ ឲ្យជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ដល់​នាង​ផង​។ ក្នុងពេល​បច្ចុប្បន្ន​នេះ​ភាគី​ជនសង្ស័យ​ព្យាយាម​សម្របសម្រួល​សង​សំណង​ជំងឺ ចិត្ត​ដល់​នាង​ចំនួន​៥​ពាន់​ដុល្លា តែ​ស្ត្រី​រងគ្រោះ​បាន​ទទួលយក​ទេ ដោយ​នាង​សុំឲ្យ​ជនសង្ស័យ​ទទួលខុសត្រូ​វ​ចំពោះ​មុខ​ច្បាប់​។ ទាក់ទិន​នឹង​ករណី​ខាងលើ​ស្ត្រី​រងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​៣​កន្លែង ទី​១​អង្គការ​អាដហុក ទី​២ នៅ​ស្នងការ​នគរបាល​ខេត្ត និង​ទី​៣​សាលាដំបូង​ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ។ ប្តឹង​ពី​ឈ្មោះ សារឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានមុខ​របរ​រកស៊ី​ឈើ​ប្រណីត រស់នៅ​ភូមិ​តា​វែង ឃុំ​តា​វែង ស្រុក​តា​វែង ខេត្ត​រតនគិរី ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​រូប​នាង​។
​យោងតាម​ពាក្យបណ្តឹង​ស្ត្រី​រងគ្រោះ​ដែល​មានឈ្មោះ ស​.​ល អាយុ​១៧​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ មុខរបរ​កសិករ​មា​ន​ទីលំនៅ​ភូមិ​លែង ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស មាន​ប្តី​ឈ្មោះ សុខ ហេង អាយុ​៣៣​ឆ្នាំ មានមុខ​របរ​រកស៊ី​ដាក់​ហ៊ុន​ទិញ​ឈើ​ប្រណីត​ជាមួយ​ជនសង្ស័យ បាន​រៀបរាប់​ឲ្យដឹងថា មុនពេល​កើតហេតុ​ឈ្មោះ សារឿ​ន បាន​ទូរស័ព្ទ​ទៅ​រូបនាង​ប្រាប់​ឲ្យទៅ​យកលុយ​ដែល​ប្តី​នាង​ខ្ញុំ​ផ្ញើមក ឲ្យ​នាង​។
​បន្ទាប់មក​នាង​ក៏​បាន​ខ្ចី​ម៉ូតូ​អ្នក​ដែល​នៅផ្ទះ​ជា​មួយ​ទៅ​ផ្ទះ​ឈ្មោះ សារឿ​ន​។ ពេល​ទៅដល់​ផ្ទះ​ឈ្មោះ សារឿ​ន នាង​បាន​ទូរស័ព្ទ​ទៅ​គេ ហើយ​ប្រាប់​ថា​នាង​មក​ដល់​ហើយ​ហើយក៏​បាន​សួរ​រក​លុយ​ប្តី​របស់​នាង​ផ្ញើ ឲ្យ តែ​ឈ្មោះ សារឿ​ន ដែល​ជា​ជនល្មើស​បាន​ប្រាប់​នាង​វិញ​ថា គាត់​រវល់​ឲ្យ​នាង​ទៅ​ចាំ​មុខ​ខ្លោងទ្វារ​ចូល​ភូមិ​តា​វែង​សិន រយៈពេល​៣​នាទី​ក្រោយមក​ឈ្មោះ​សា​រឿន មកដល់ ពេល​នោះ​ជនល្មើស​ឈប់​ម៉ូតូ​ជិត​នាង ហើយ​នាង​បាន​សួរ​គេ​រក​លុយ​ដែល​ប្តី​នាង​ផ្ញើឲ្យ ព្រោះ​ប្រញាប់​ទៅផ្ទះ​វិញ ។ ប៉ុន្តែ​ជនសង្ស័យ​មិន​មាត់​តប​នឹង​នាង​ទេ​តែ​បែរជា​ស្ទុះ​យក​ដៃ​ខ្ទប់មាត់ និង​ដៃ​ម្ខាង​ទៀត​ចាប់​ចង្កេះ​អូស​រូប​នាង​ចូល​ក្នុង​ព្រៃ​ហើយ​បាន សង្កត់ពីលើ​នាង​ហើយ​ក៏​រំលោភ​តែម្តង​រហូត​បាន​សម្រេច​។
​ក្រោយពី​រំលោភ​ហើយ​នោះ​បាន​គំរាម​មក​នាង​មិន​ឲ្យ​ប្រាប់​អ្នកណា​ទេ ពុំ​នោះ​គេ​នឹង​មិន​ឲ្យ​រូច​ខ្លួន​ឡើយ ។ ក្រោយមក​នាង​ក៏​ត្រឡប់ទៅផ្ទះ​វិញ ដោយ​យំ​រហូតដល់​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយសារប្តី​នាង​ទរទូច​សួរ​នាងក៏​ប្រាប់​រឿង​នេះ​ឲ្យ​ប្តី​ដឹង​នឹង បងប្អូន​ឪពុកម្តាយ​បានដឹង​ដែរ​។
​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥ នាង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ខេត្ត​ហើយ​គេ​ក៏​បាន​កោះហៅ​នាង​មក សួរនាំ ។ ឯ​ចំពោះ​ជនល្មើស​ឈ្មោះ សារឿ​ន ត្រូវបាន​នគរបាល​ចុះ​ទៅ​សាកសួរ​ដល់​ប៉ុស្តិ៍​នគរបាល​ឃុំ​តា​វែង​។ ប៉ុន្តែ​ឈ្មោះ សារឿ​ន បាន​បដិសេធ​ការចោទប្រកាន់​របស់​នា​ង ដែល​ដាក់​ពាក្យបណ្តឹង​នោះ​ទៅ​វិញ​។​ស្ត្រី​រងគ្រោះ​បាន​បន្ត​ថា​ប្តី​នាង បាន​សន្យា​ផ្ទាល់មាត់​ប្រាប់​នាង​ថា បើ​នាង​ដោះស្រាយ​រឿង​នេះ​ចប់ ប្តី​នាង​នឹង​ត្រឡប់​មក​យក​នាង​ធ្វើ​ប្រពន្ធ​វិញ​៕rat

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya