ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្រវឹង​ស្រាចាប់រំលោភមីង​បាន​សម្រេច​

ស្រវឹង​ស្រាចាប់រំលោភមីង​បាន​សម្រេច​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ចាប់រំលោភ​មីង​ថ្លៃ​​វ័យ​៦៥​ឆ្នាំបានសម្រេចកាលពី​យប់​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ស្ថិត​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​​​ប៉ែ​ត ទើបតែ​​បែកធ្លាយបន្ទាប់​ពី​ស្ត្រី​ចំណាស់​នោះ​ពឹងពាក់​ប្រជា​ការ​ពារ​ភូមិ​ឱ្យ​ជួយ​នាំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​។

ជនសង្ស័យ​​ឈ្មោះ​សាត ចាន់​នី អាយុ​៣២​ឆ្នាំមាន​ទី​លំនៅ​ចំណុច​កើតហេតុនិង​ជា​សន្តិសុខ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ចំណែក​ស្ត្រី​ជាមីងថ្លៃ​អាយុ​៦៥​ឆ្នាំ​ជា​ក្រមុំចាស់រស់នៅ​ជាមួយ​បុរស​សង្ស័យ​ខាងលើ​ដែរ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះនៅ​យប់​កើតហេតុ​ បុរសរូបនេះ​បាន​មក​ពី​ផឹកស៊ីហើយ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​នៅផ្ទះ​ទេ គឺ​រវល់​ទៅ​ធ្វើការ​នៅ​កាស៊ីណូទាល់តែ​​ព្រឹក​ទើប​វិល​ត្រឡប់ ។ ប្រភពបន្ត​ថានៅ​ព្រឹក​ថ្ងៃ​ទី​០១ កក្កដាបន្ទាប់​ពី​យប់​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ពឹងពាក់​ប្រជា​ការពារ​ភូមិ​ម្នាក់ ឱ្យ​ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្ដាលខណៈ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​នោះដើម្បី​រាយការណ៍​ពី​បញ្ហា​ការ​ចាប់រំលោភ​នេះ ។

ប្រភព​បន្ត​ទៀតថាកាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា នោះក៏​ឃើញ​នគរបាល​មួយ​ក្រុម​បាន​មក​ផ្ទះ​កើតហេតុ ហៅ​ជនសង្ស័យ​យក​ទៅ​សួរនាំប៉ុន្តែ​​ត្រូវ​បាន​ដោះ​លែង​មក​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល ។

ស្ត្រី​រង​គ្រោះបានឲ្យដឹងនៅ​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ២០១៥ នេះថាករណី​នេះ​ពិតជា​កើត​មាន​លើ​រូប​គាត់​មែន ដោយ​ប្រាប់​ថា​ក្មួយ​ថ្លៃ​របស់​គាត់​ស្រវឹង​ជោកជាំ​ខ្លាំង​ពេក​បាត់បង់​ស្មារតីហើយ​ចាប់ដៃ​គាត់​អូស​ឡើង​គ្រែ រួច​រំលោភ​បាន​ម្ដង។

ទោះជា​យ៉ាងណាស្ត្រី​រង​គ្រោះ​ប្រាប់​ថាបញ្ហា​ខាងលើ​គាត់​មិន​បាន​ប្ដឹង​ក្មួយ​ថ្លៃ​ទេគឺ​ត្រឹមតែ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​តែប៉ុណ្ណោះ៕សដថដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya