ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្លាប់​០៤​នាក់ រងរបួស​ធ្ងន់ ស្រាល​០៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​០៨​លើក នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ​

ស្លាប់​០៤​នាក់ រងរបួស​ធ្ងន់ ស្រាល​០៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​០៨​លើក នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ​

ភ្នំពេញ​៖ យ៉ាងហោចណាស់ មនុស្ស​០៤​នាក់​បាន​ស្លាប់ ០៥​នាក់​រងរបួស​ធ្ងន់ និង​០៣​នាក់​ផ្សេង​ទៀត រងរបួស ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​០៨​លើក (​យប់​០២​លើក​) នៅ​ទូទាំង​ប្រទេស​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៥​ម្សិលមិញ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​០៨​គ្រឿង​, រថយន្ត​ធុន​តូច​០១​គ្រឿង​,​រថយន្ត​ធុន​ធំ​០៥​គ្រឿង និង យាន​ផ្សេងៗ​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​០៤​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក​, មិន​ប្រកាន់​ស្តាំ​០៤​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ០៤​នាក់ (​យប់​០១​នាក់​) ។​
​លើសពីនេះ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ធ្វើ​ការផាកពិន័យ​រថយន្ត សរុប​ចំនួន​៥០៥​គ្រឿង (​រថយន្ត​ធំ​១៣៥​គ្រឿង​) ស្មើនឹង​៥០៥​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៣២៧​គ្រឿង ស្មើនឹង​៣២៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​១៧៨​គ្រឿង ស្មើនឹង​១៧៨​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.២៥៨​គ្រឿង ៕Pisey-2015-06-18-full-M5-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya