ព្រះសីហនុ ៖ បុរសចំណាស់អាយុ៧១ឆ្នាំម្នាក់ បានរងរបួសរយះជើងធ្ងន់ធ្ងរ ដោយសារសត្វស្វាឈ្មោលដែលគាត់ចិញ្ចឹមជាច្រើនឆ្នាំហក់ខាំ ខណៈពេលរូបគាត់យកផ្លែចេកមកឲ្យវាស៊ី។
នៅម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៥ នៅផ្ទះជនរងគ្រោះក្បែរផ្សាវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ល៉ុង ឈី គាត់ជាអតីតមេឃុំវាលរេញ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុម គ្រួសារបញ្ជូនទៅសង្គ្រោះនៅនៅគ្លីនិកឯកជននៅវាលរេញ។
សត្វស្វាមួយក្បាលនេះមានទម្ងន់ប្រហែល១០គីឡូក្រាម ជាស្វាឈ្មោល។ ពេលនេះក្រុមប្រជាពលរដ្ឋជាច្រើននាក់កំពុងព្យាយាមតាមចាប់សត្វស្វា ដ៏កំណាចនេះហើយ៕
» ព័ត៌មានជាតិ » ស្វាឈ្មោល១ក្បាល ខាំម្ចាស់រងរបួសធ្ងន់