ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រើល្បិច​ឲ្យ​ជូនទៅ​ផ្សារ ដល់​កន្លែង​ស្ងាត់​ចាប់រំលោភ​

ប្រើល្បិច​ឲ្យ​ជូនទៅ​ផ្សារ ដល់​កន្លែង​ស្ងាត់​ចាប់រំលោភ​

​ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​ម្នាក់​នៅក្នុង​ចម្ការ​មួយកន្លែង កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៨ កក្កដា ២០១៥ ស្ថិតនៅ​ចំណុច​ព្រៃ​ចម្ការ ក្នុងភូមិ​ត្រពាំង​ប្រណីត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

​ជនសង្ស័យ​ឈ្មោះ​ចៀន ប្រែ​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែកឯ​នារី​រងគ្រោះ​អាយុ​១៦​ឆ្នាំ​។  មុនពេល​កើតហេតុ ជនសង្ស័យ​ប្រើល្បិច​ពឹង​ឱ្យ​នារី​រងគ្រោះ​ជួយ​ជូនទៅ​ផ្សារ​សំពៅ​លូន ដើម្បី​ទៅ​ដក​លុយ​ដែល​ប្រពន្ធ​របស់គេ​ផ្ញើមក​ឱ្យ ។ នារី​រងគ្រោះ​ក៏​យល់ព្រម​ជូនទៅ តែ​ពេល​ត្រឡប់មកវិញ​ដល់​ព្រៃ​ចម្ការ ជនល្មើស​បាន​ប្រាប់​នារី​រងគ្រោះ​ថា ជិះ​ចូលទៅ​ជួប​គេ​ម្នា​ក់សិន ហើយ​ជនសង្ស័យ​ក៏​ចាប់​នារី​រងគ្រោះ​រំលោភ​នៅ​ទីនោះ​តែម្តង ។​

​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​និង​ក្រុមគ្រួសារ​បាន​ទៅប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង ៕ឋខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya