ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ទាហាន​​បាញ់​បំបែក​​ក្បាល​ខ្លួនឯង​​ព្រោះ​….. ​

ទាហាន​​បាញ់​បំបែក​​ក្បាល​ខ្លួនឯង​​ព្រោះ​….. ​

កណ្ដាល ៖ យោងតាម​ប្រភពព័ត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ ស្រាប់តែ​គេ​ឮសូរ​សំឡេង​ផ្ទុះអាវុធ ចេញពី​បន្ទប់​ជួល ដោយ​ដំបូង​ឡើយ​គេ​សង្ស័យថា មាន​អំពើ ប្លន់​ប្រដាប់អាវុធ ឬក៏​ជា​ជម្លោះ​រហូត ដល់​ទាញ​កាំភ្លើង​បាញ់​គ្នា ។ ប៉ុន្ដែ​ក្រោយពី​ឮ​សំឡេង​ផ្ទុះអាវុធ​ម្នាក់ៗ បាននាំគ្នា​ផ្អើល​ទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដែល​គេ អះអាងថា ជា​ទាហាន​ពាក់​ស័ក្ដិ​៥​បាន​បាញ់ សម្លាប់​ខ្លួនឯង បណ្ដាលឱ្យ​ស្លាប់​មួយ​រំពេចក្នុង​ថ្លុកឈាម​ចោល​ប្រពន្ធ​របស់ខ្លួន ។​
​មន្ដ្រី​យោធា ពាក់​ស័ក្ដិ​៥​ម្នាក់ បានសម្រេច​ចិត្ដដ​ក​កាំភ្លើង បាញ់​បំបែក​ក្បាល​ខ្លួនឯង​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​នៅបន្ទប់​ផ្ទះជួល​ដ៏​តូច ដែល​តាម​សេចក្ដីរាយការណ៍​ពី​ស្ដ្រី​ជា​ប្រពន្ធ ប្រាប់​សមត្ថកិច្ច​គឺ​មូល ហេតុ​នោះ បណ្ដាលមកពី​តូច​ចិ​ត្ដ និង​មាន បញ្ហា​ក្នុង​ការរកស៊ី​ខាត​ឡុងចុង ជាមួយ​មិ​ត្ដ​ភ័ក្ដិ ដែល​ធ្វើឱ្យ​មន្ដ្រី យោធា​រូបនេះ​សម្រេច ចិ​ត្ដបាញ់​សម្លាប់​ខ្លួនឯង​តែម្ដងទៅ ។​
​អំពើ​អត្ដ​ឃាត យក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង បណ្ដាលឱ្យ​ស្លាប់​មួយ​រំពេច​ធ្វើឱ្យ មានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង​ពី​ប្រជាពលរដ្ឋ និង​មានការ​រន្ធត់ ពី​ស្ដ្រី​ជា​ប្រពន្ធ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ៩​និង​៣០ នាទី​ព្រឹក ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅ​បន្ទប់​ជួល​របស់ខ្លួន នៅ​ភូមិ​ព្រែក សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ។​
​ប្រភពព័ត៌មាន​មួយចំនួន ពី​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​បានឱ្យដឹងថា ក្រៅពី​បម្រើ​ការងារ ជាម​ន្ដ្រី​យោធា​ជន រងគ្រោះ​មានការ​រកស៊ី​ច្រើន ជាមួយ​មិ​ត្ដ​ភ័ក្ដិ​រហូតដល់​ឡុងចុង និង​ជំពាក់​បុល​គេ​វ័ណ្ឌក ទើប​ឈានទៅដល់ ការបាញ់សម្លាប់​ខ្លួន​យ៉ាង​ដូច្នេះ ។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ និង​កម្លាំង​នគរបាល​បច្ចេក ទេស បាន​ចុះទៅ​ធ្វើ
កោសល្យវិច័យ​សព ហើយ​បញ្ជាក់ថា ការស្លាប់​របស់​ជនរ​ង​គ្រោះ បណ្ដាលមកពី​ការ ធ្វើ​អត្ដ​ឃាត​ពិតប្រាកដ​មែន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya