ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៣​នាក់ ប្រទះ​ឃើញ​ដាវ​កែច្នៃ​ដាក់​តាម​ខ្លួន សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ

ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៣​នាក់ ប្រទះ​ឃើញ​ដាវ​កែច្នៃ​ដាក់​តាម​ខ្លួន សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ

(​ភ្នំពេញ​)៖ ជនសង្ស័យ​០៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​ចោទ​ពី​បទ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត ( មាន​ដាវ​កែច្នៃ តាម​ខ្លួន​) កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃទី​០៨​កក្កដា ២០១៥ ខណ​:​កម្លាំង​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ច្បាប់​ចរាច​រណ៍ របស់ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក នៅ​ចំណុច ផ្លូវ​លេខ​១៨២ ក្រុមទី​៩ ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ទាំង​បី ១-​ឈ្មោះ យី យាន ហៅ យាន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ ចុងភៅ​គុយ ទាវ នៅមុខ​គីរីរម្យ ស្នាក់​នៅផ្ទះ ជួល សង្កាត់​អូរ​ឡាំ​ពិ​ច ខណ្ឌ ចំការមន ( ជា​ម្ចាស់​ដាវ និង​ម៉ូ តូ​)  ។ ២-​ឈ្មោះ សន ទី ហៅ ទី ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ចុងភៅ​គុយទាវ ស្នាក់​នៅផ្ទះ ជួល សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។ ៣-​ឈ្មោះ សុ​ត ទុង​សា ហៅ សា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ ចុងភៅ​គុយទាវ ស្នាក់ នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ សន្សំ​កុសល្ស​១ សង្កាត់​បឹង ទំពុន ខណ្ឌមានជ័យ ។​

​ខណ​:​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​វត្ថុតាង​មួយចំនួន​ត្រូវបាន​ដកហូត ក្នុងនោះ​មាន​ដាវ​កែច្នៃ​មួ​យ​ដើម ប្រវែង ០,៧០​ម៉ែត្រ ។ ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C125  ពណ៌​ខ្មៅ ស៊េរី​2015 ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ-0556 ៕d38861

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya