បន្ទាយមានជ័យ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២នាក់ក្នុង នោះមានម្នាក់ ជាជនជាតិថៃ ត្រូវបានកម្លាំង នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនព្រមទាំង ដកហូតថ្នាំញៀន និងសម្ភារមួយចំនួនទៀត កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។
ជនសង្ស័យទី១ ឈ្មោះភុំ វិឆ័យ អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅឃុំផ្ដោតស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ហើយបច្ចុប្បន្នរស់នៅ ចំណុចដើមស្រស់ ភូមិ ក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ហើយ ការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងកាល ពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ពីបទចែកចាយគ្រឿង ញៀននិងដកហូតម៉ាទឹកកកចំនួន១ជីផងដែរ ។
ដោយឡែក ជនសង្ស័យទី២ ឈ្មោះឆាត ឈួយគួតថង ជាជនជាតិថៃ អាយុ៤៨ឆ្នាំ រស់ នៅស្រុកបាងតាផុំ ខេត្ដភិស្នុកលោក ប្រទេស ថៃ ហើយបច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ពីបទប្រើប្រាស់ថ្នាំញៀន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវ ច្បាប់ ៕