ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឪពុក​ល្មោភកាម​ចាប់​កូនស្រី​បង្កើត​រំលោភ​អស់​៤​ឆ្នាំ​

ឪពុក​ល្មោភកាម​ចាប់​កូនស្រី​បង្កើត​រំលោភ​អស់​៤​ឆ្នាំ​

​ខេត្តបន្ទាយមានជ័យ ៖ ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់ ត្រូវបាន​ប្រពន្ធចុង​តាម​ទាន់​កំពុង​ចាប់រំលោភ​លើ​កូនស្រី​បង្កើត​ខ្លួនឯង ហើយ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៧ កក្កដា ២០១៥ ស្ថិតនៅ​ភូមិ​ភ្នំ​លៀប​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។​

 
​ជនសង្ស័យ​ឈ្មោះ​រឹត ម៉ៅ អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​ទី​២ ចំណែក​កូនស្រី​រងគ្រោះ​មាន​អាយុ​១៧​ឆ្នាំ ជា​កូន​ប្រពន្ធ​ទី​១ ។​

 
​តាម​ចម្លើយ​កូនស្រី​រងគ្រោះ​ឱ្យដឹងថា ឪពុក​បាន​ចាប់រំលោភ​នាង​តាំងពី​អាយុ​១៣​ឆ្នាំ​មកម្ល៉េះ ដែលមាន​រយៈពេល​៤​ឆ្នាំ​មកហើយ គិត​ចាប់តាំងពី​ម្តាយបង្កើត​នាង​ស្លាប់ចោល ។ ពេល​ចាប់​នាង​រំលោភ​រួច គឺ​ឪពុក​នាង​បាន​គំរាម​មិនឱ្យ​ប្រាប់​អ្នកណា​នោះទេ​។ លុះ​នៅ​ថ្ងៃកើតហេតុ ពេល​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​នោះ ត្រូវ​ម្តាយចុង​នាង​ទាន់ ក៏​ប្តឹង​កម្លាំង​រាជ​អាវុធហត្ថ​ចាប់ខ្លួន​តែម្តង​៕ccc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya