ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់បាន​ជនសង្ស័យ កាប់សម្លាប់​បុរស​ម្នាក់​ ​

ប៉ូលិស​ចាប់បាន​ជនសង្ស័យ កាប់សម្លាប់​បុរស​ម្នាក់​ ​

ស្វាយរៀង​៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥ នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្វាយរៀង​បាន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​យកមក សាកសួរ ហើយ ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​យក​កាំបិត​ខ្វែវ កាប់​ពីក្រោយ​២​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​បុរស​ជា​គូទំនាស់​នោះ​ពិតប្រាកដ​មែន​។​

 
​បុរស​សង្ស័យ​ឈ្មោះ សៀន ម៉ា អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​រមាំង​ទ្រេត ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង​បាន​សារភាពថា ពិតជា​បានសម្លាប់​បុរស​ឈ្មោះ សូរ ពុធ អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ជាមួយគ្នា ដោយសារ​ឈ្មោះ​នេះ ផឹកស្រា​ស្រវឹង​និយាយ​ដៀ​ម​ឌា​ម​ដាក់ខ្លួន​ខ្លាំងពេក​។​

 
​ប្រភព​បាន​រាយការណ៍​ថា កាលពីពេល​កន្លងមក រវាង​ជនសង្ស័យ​នឹង​ជនរងគ្រោះ​ធ្លាប់បាន​ប្តឹងផ្តល់​គ្នា​ឡើងដល់​តុលាការ ។ លុះ​នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ផឹកស៊ី​ស្រវឹង ហើយ​និយាយ​ដៀប​ឌា​ម​រឿង​អតីតកាល​ដាក់​បុរស​សង្ស័យ ពេលនោះ​ធ្វើ​ឲ្យ​ជនសង្ស័យ​ទប់​កំហឹង​មិនបាន ក៏​យក​កាំបិត​ខ្វែវ​មក​កាប់​ពីក្រោយ​២​កាំបិត​ស្លាប់​នៅនឹងកន្លែង​តែម្តង​៕
11693892_846096862152107_78589552359955080_n
Untitled-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya