ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​ពេក​ដូ​ល​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

ជិះ​ម៉ូតូ​លឿន​ពេក​ដូ​ល​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

ស្ទឹងត្រែង ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​១​គ្រឿង​បោះពួយ​យ៉ាង​លឿន​ពេលមកដល់​ចំណុច​ចំការ​មៃ​សាក់ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ក៏​ស្រាប់តែ​ដួល​រងរបួស​យ៉ាង​ទម្ងន់ ក្រោយមក​ប្រជាជន​ដែល​រស់​នៅក្បែរនោះ​ក៏បាន​រាយ​ការ​ប្រាប់​សមត្ថកិច្ច ដើម្បី​មក​វាស់វែង​និង​ដឹក​អ្នកជំងឺ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​។​

​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក សង់​ឆ្នាំ ២០១៣ ជិះ​ម្នាក់ឯង ក្នុងទិសដៅ​ពីរ​ជើង ទៅ ត្បូង ដោយពេល​យប់ ផ្លូវ​ស្ងាត់ ជនរងគ្រោះ​ក៏​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ដោយសារតែ​ផ្លូវ​មាន​សភាព​ទឹករលក​ក៍​បណ្តាលអោយ​ជនរងគ្រោះ​ទប់​ចង្កូត​មិនជា​ប់​ក៏​ដួល​តែម្តង​។​
ជនរងគ្រោះ​ឈ្មោះ សាយ សុផាន់​ណា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេរ​កុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​៕
d38741 38742

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya