បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពីជននេះ បានបោកម៉ូតូគេពីស្រុកថ្មពួក ហើយប្រុងគេចខ្លួន ។ ជនសង្ស័យ ឈ្មោះ ស៊ន មុំ អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំគោករមៀត ស្រុកថ្មពួក ហើយបានខ្ចីម៉ូតូពីជនរងគ្រោះឈ្មោះ លុយ ជួត អាយុ ៣៧ឆ្នាំ រស់នៅភូមិស្រែល្អ ដោយប្រាប់ថា ខ្ចីទៅផ្សារថ្មពួក ប៉ុន្តែផ្ទុយទៅវិញ ជិះបង្ហួសទៅក្រុងសេរីសោភ័ណ្ឌ ប្រុងគេចខ្លួន ។
ក្រោយទទួលបាន ស្តីពីសកម្ម ភាពឆបោកម៉ូតូរួចមក លោកបានសុំគោលការណ៍ណែនាំ ពីសំណាក់ស្នងការ នគរបាលខេត្ត ចុះធ្វើការស្រាវជ្រាវ និងទាន់ពេលវេលា រហូតឃាត់ខ្លួនស្ត្រីសង្ស័យ និងដកហូតបានម៉ូតូត្រឡប់មកវិញ ប្រគល់អោយជនរងគ្រោះតែម្តង ៕
» ព័ត៌មានជាតិ » ស្រីសង្ស័យម្នាក់បោកម៉ូតូគេពីស្រុកថ្មពួក មកជាប់ខ្នោះក្រុងសេរីសោភ័ណ