ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់​និង​ម្នាក់​រងរបួស​ស្រាល​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់​និង​ម្នាក់​រងរបួស​ស្រាល​ ​

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​រវាង ម៉ូតូ​និង​ម៉ូតូ​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​៤៥ នាទី​យប់ ថ្ងៃទី​០៦ កក្កដា ២០១៥ បណ្តាលឱ្យ​មនុស្ស ២​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់​រងរបួស​ស្រាល ។​
​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កណ្តាល 1A-0698 ជិះ​គ្នា​២​នាក់ បើក​ពី​លិចទៅ​កើត (​បញ្ច្រាស់​ទិសដៅ​ស្ពាន​)​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ សៀមរាប 1D-7963 បើកបរ​តែ​ម្នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​(​ស្រប​ទិសដៅ​ស្ពាន​) ។​
​ប្រភព​បាន​បន្តទៀតថា បុរស​២​នាក់​ដែល​បើកបរ​បញ្ច្រាស់ទិស​ដៅ​បាន​រងរបួស​ធ្ងន់ ឯ​បុរស​ម្នាក់ទៀត​ដែល​បើកបរ​ស្រប​ទិសដៅ​ស្ពាន​រងរបួស​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ ។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ង​ទាំងសងខាង ៕
1908118_1465116710448980_5899168898473174410_n 11692720_1465116437115674_4911314643615026446_n11204404_1465116757115642_5864578891150426950_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya