ខេត្តកណ្ដាល ៖ កាលវេលាម៉ោង០៤និង៤៥នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ត្រង់ចំណុចខាងក្រោមស្ពានព្រែកសំរោងនៅលើផ្លូវលេខ21A ភូមិព្រែកសំរោង សង្កាត់តាខ្មៅ មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារម៉ូតូម៉ាកWAVE RX ពណ៌ក្រហម+ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CG.1472 អ្នកបើកបរឈ្មោះ អៀប ភក្តី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងបន្ទាយស្វាយរលំ(ស្លាប់) បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាកWAVE RSX ពណ៌ខ្មៅ+ស ពាក់ស្លាកលេខ ភ្នំពេញ1CX.8447 អ្នកបើកបរឈ្មោះ ណាង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយបើកបរក្នុងទិសដៅពីត្បូងទៅជើង (ស្លាប់) និងអ្នករួមដំណើរជាមួយ៣នាក់(របួសធ្ងន់០១នាក់និងស្រាល០២នាក់)។
សពត្រូវបានទាក់ទងហៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណេកមធ្យោបាយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕