ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​សកម្មជន CNRP២​នាក់ ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​

ឃាត់ខ្លួន​សកម្មជន CNRP២​នាក់ ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​

​ខេត្តសៀមរាប ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន​ស​កម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់ ដោយ​ចោទ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្ក​អសន្តិសុខ​រារាំង​ការបោះឆ្នោត​សហគមន៍​ដឹក​ភ្ញៀវទេសចរ កាលពីពេល​កន្លងទៅ ។​

​សកម្មជន​ទាំង​២​នាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ព្រឹក​ថ្ងៃទី​០៦ កក្កដា ២០១៥ ស្ថិតនៅ​ភូមិ​ត្នោត​បំ​បុ​ត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រួច​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សួរនាំ និង​បន្ត​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ គឺ​ធ្វើ​ទៅតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​តុលាការ​ដោយ​ចោទប្រកាន់ ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​ពួកគាត់​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ មិថុនា កន្លងទៅនេះ នៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ។​

​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មានឈ្មោះ​ឈន គុជ​ស៊ា​ក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ម្នាក់ទៀត​ហុង ណាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ឃុំ​កំពង់​ភ្លុក ។​

​ពួកគេ​ទាំង​២​នាក់​នេះ គឺជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួកគេ​ជា​អ្នកគាំទ្រ​ឱ្យ​ក្រុមហ៊ុន​ស៊ូ​ជី​ង​យ៉ាង​ពេញទំហឹង​ទៀតផង ។ លោក​បន្តថា ពួកគេ​ជា​អ្នក​អុកឡុក​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សហគមន៍​ដឹក​ភ្ញៀវ កំពង់​ភ្លុក និង​បង្ក​របួសស្នាម​ដល់​ពលរដ្ឋ​ចំនួន​៧​នាក់​ផងដែរ ៕???????????????????????????????

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya