ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោក បានចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយកន្លែង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួន ជនសង្ស័យ៣នាក់ និងដកហូតថ្នាំញៀនប្រភេទម្សៅពណ៌សថ្លា កាំបិត អាយឌីមួយគ្រឿង ព្រមទាំងឧបករណ៏សម្រាប់ជក់មួយចំនួនទៀតផហដែរ។ ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ ដែលមានស្រីម្នាក់ផងដែរ ត្រូវបានដឹកយកទៅសួរនាំភ្លាមៗ នៅការិយាល័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕