ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​

បុរស​ម្នាក់​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស​ម្នាក់​ទៅ​ឆក់​ត្រី​បាត់​១​យប់ ត្រូវបាន​គេ​ប្រទះឃើញ​សាក ស្លាប់​ក្នុង​ទឹក នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​អូរ​លាង​សេះ ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

 
​ជនរងគ្រោះ​ឈ្មោះ សួន ជ្រុ​ញ ហៅ ឆើត ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ​។ ប្រពន្ធ​ឈ្មោះ សួត សូត្រ អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​រៀបរាប់ថា កាល​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ប្តី​របស់​បាន​ចេញទៅរ​ក​ឆក់​ត្រី​នៅ​ចំណុច​អូរ​លាង​សេះ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​ប្តី​របស់គាត់​ត្រឡប់មកវិញ​។ ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​ទៅ​តាមរក​ប្តី​នៅផ្ទះ​ម្ដាយក្មេក ព្រោះ​ប្តី​របស់គាត់ នៅពេល​ត្រឡប់​មកពី​រកត្រី​វិញ តែងតែ​ចូល​ផឹកស៊ី​ជាមួយ​អ្នកជិតខាង​នៅ​ជិត​ផ្ទះ​ម្ដាយក្មេក ហើយ​នៅពេល​សួរ​គេ​គ្មាន​អ្នកណា​ឃើញ​។ ដោយសារ​យប់​ជ្រៅ​ពេក ក៏​ស្មាន់តែ​ប្តី​គាត់​ជាប់​ផឹកស៊ី​នៅ​កន្លែង​ផ្សេងទៀត​ក៏​ត្រឡប់ទៅផ្ទះ​ដេក​វិញ​។ លុះ​ព្រឹក​ឡើង​មិនឃើញ​ប្តី​មក​ផ្ទះ​សោះ ក៏​សួរ​អ្នកជិតខាង តែ​គ្មាន​អ្នក​បានដឹង គាត់​ក៏​នាំ​បងប្អូន​ទៅរក​មើល​នៅ​កន្លែង​រកត្រី ក៏​ឃើញ​ប្តី​គាត់​ដេកស្លាប់​នៅក្នុង​ទឹក​។​

 
​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្លួនឯង ពិតប្រាកដ​មែន សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ទៅឱ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya