ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ស្ត្រី​ម្នាក់​ល្បួង​ហៅ​នារី ២​នាក់ ឲ្យ​មក​បំរើសេវា​ផ្លូវភេទ ​

ប៉េអឹម​បង្ក្រាប​ស្ត្រី​ម្នាក់​ល្បួង​ហៅ​នារី ២​នាក់ ឲ្យ​មក​បំរើសេវា​ផ្លូវភេទ ​

ព្រះសីហនុ​៖ ស្ត្រី​ចំណាស់​ម្នាក់ ល្បួង​ហៅ​នារី​២​នាក់​ពី​ភ្នំពេញ ឲ្យ​មក​បំរើសេវា​ផ្លូវភេទ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចាប់​បញ្ជូនទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​មាន​ពាក្យបណ្តឹង ពី​ស្ត្រី​រងគ្រោះ​ទាំងពីរ ។ ស្ត្រី​ជនសង្ស័យ​មានឈ្មោះ ហ៊ុយ មួយ អាយុ​៥៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ ។ ស្ត្រី​ឈ្មោះ ចាន់ ស្រី​ស្រស់ អាយុ​២៨​ឆ្នាំ និង​ឈ្មោះ វ៉ាន់ ញិ​ប អាយុ​៣៤​ឆ្នាំ នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៥ បានមក​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ថា ស្ត្រីជន​សង្ស័យ​ខាងលើ បាន​បង្ខំ​ពួកនាង​ទាំងពីរ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ ។​
​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ ស្ត្រី​ឈ្មោះ ហ៊ុយ មួយ បាន​ជួប​ពួកនាង​នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ ហើយក៏​បាន​បបួល​ពួកនាង មក​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ ជា​អ្នកបំរើ​តាម​ផ្ទះ ប៉ុន្តែ​ពេលមកដល់ ខេត្ត​ព្រះសីហនុ​ស្ត្រី​ខាងលើនេះ បាន​បង្ខំ​ពួកនាង​ទាំងពីរ​នាក់ ឲ្យ​បំរើសេវា​ផ្លូវភេទ​ទៅវិញ ។  ដោយ​ទ្រាំ​និង​ទង្វើ​នេះ​មិនបាន រូបនាង​ក៏បាន​មកប្តឹង​សមត្ថកិច្ច កងរាជអាវុធហត្ថ​តែម្តង ។​
​យោងតាម​ចម្លើយសារភាព របស់​ស្ត្រី​ជនសង្ស័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គាត់​ពិតជា​បាន​បបួល​ស្ត្រី​ទាំងពីរ​នាក់​នេះ មក​ខេត្ត​ព្រះសីហនុ​ពិតមែន ហើយ​ពេលមកដល់ ពួកនាង​បាន​ស្ម័គ្រចិត្ត រួមភេទ​ជាមួយ​ភ្ញៀវ​ដោយ​ខ្លួនឯង តែ​កម្រៃ​សេវា​យក​ពាក់កណ្តាល​ម្នាក់ ៕11715402_1450440388594831_1421712414_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya