ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន ​

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន ​

កណ្ដាល ៖ កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​គុម្ព​ឫស្សី មាត់​អូរ​យ៉ែម​ផាង ក្នុងភូមិ​កោះ​រះ​លើ ឃុំ កោះ​រះ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ។ ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ត្រូវ ចាប់ខ្លួន​នោះ ទី​១ ឈ្មោះ​ចាប ធី អាយុ​១៩ ឆ្នាំ​មុខរបរ មុខ​កសិករ រស់នៅ​ភូមិ​កោះ​រះ​លើ និង​ទី​២ ឈ្មោះ​យ៉ុ​ន ស្រី​ម៉ាច អាយុ​២៧​ឆ្នាំ  មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ឃុំ​ជាមួយ ។​
​តាម​សមត្ថកិច្ច​មូលដ្ឋាន​ក្រោយ​ការចាប់ ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន ប្រភេទ​ក្រាម ពណ៌​ថ្លា មួយកញ្ចប់​តូច ទុយោ ចំនួន​៤ កញ្ចប់​ស្ករ​កៅស៊ូ​មួយ​និង​ក្រដាស ពណ៌ ទឹកប្រាក់​មួយចំនួន​ផងដែរ ។​
​មុនពេល​ឈានទៅដល់ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ នៅ ពេលដែល​សមត្ថកិច្ច​ចុះ​ល្បាត​ពេលនោះ​មាន ការសង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​និង​ឆែកឆេរ ស្រាប់តែ​ប្រទះឃើញ​ថ្នាំញៀន​តែម្ដងទៅ​៕
CH-00204 CH-00205

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya