ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈដែល​មេឃ​កំពុង​ភ្លៀង​ជ្រក​ក្រោម​ដើមត្នោត ​

បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈដែល​មេឃ​កំពុង​ភ្លៀង​ជ្រក​ក្រោម​ដើមត្នោត ​

ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ឆេះ​ខ្លោច​ស្លាប់​នៅ​វាលស្រែ ខណៈ​កំពុង​មើល​ក្របី កាលពីរ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ភូមិ​អក​នាគ សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង​។​
​យោងតាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយរៀង​បានអោយដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ពេ​ជ្យ​ម៉ាន​អាយុ​៤៥​ឆ្នាំ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​
​ប្រភព​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​បុរស​ខាងលើ​បាន​នាំ​សត្វ​ក្របី​ទៅ​ឯ​វាលស្រែ​ខាងលិច​ផ្ទះ​ចំងាយ​៣០០​ម៉ែត្រ​ក្រោយមក​ស្រាប់តែ​មេឃ​ខ្មៅ​ងងឹត​ឃ្មួលឃ្មាញ់​និង​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​លាយឡំ​ខ្យល់ ផ្គរ​រន្ទះ​ស្រាប់តែ​ផ្លេកបន្ទោ​ល​ខ្វាប់​រន្ទះបាញ់​មួយ​គ្រាប់​លាន់​ច្រែស​បណ្ដាលអោយ​ជនរងគ្រោះ​កំពុង​អង្គុយ​ជ្រក​ភ្លៀង​ក្រោម​ដើមត្នោត​ទាំង​មិនដឹង​ខ្លួន​ឆេះ​ស្លាប់​មួយ​រំពេច​។​
​ក្រោយពី​រាំងភ្លៀង​ទើប​មាន​ក្មេង​ឃ្មា​ល​គោ​២​ទៅ​៣​នាក់​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​បង្កអោយមាន​ភា​ព​ភ្ញាក់ផ្អើល​និង​រាយ​ការ​ណ៏​ដល់ សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត័​រដ្ឋបាល​មក​ពិ​និ​ត្រ​សាកសព​ដោយ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​រន្ទះបាញ់​រួច​ក៏​ប្រគល់​​សាកសព​ទៅអោយ ក្រុមគ្រួសារ និង​សាច់ញាតិ​លើក​យកទៅ ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ នុត នាង​IMG_0113 IMG_0109 IMG_0111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya