ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់នៅយប់ម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចក្បែរវត្ត ឫស្សីសាញ់ ផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ខណ្ឌ ដង្កោ ពាក់ព័ន្ធនឹងសកម្មភាពកាច់កម៉ូតូ នឹងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងរាជធានី ភ្នំពេញ ។
ជនសង្ស័យទាំង ទី ១.ឈ្មោះ មាស វិបុល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំលូ៥ សង្កាត់សឹ្ទងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី ២.ឈ្មោះ ចេន សុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងនគរបាល ល្បាតនៅចំណុចក្បែរវត្ត ឫស្សីសាញ់ ផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ក៏បានឃើញ ជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្សុយគីស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ ស្លាកលេខ ភ្នំពេញ ១BB-៧៨៩១ ពេលនោះកម្លាំងសមត្ថកិច្ចបានហៅអោយឈប់ ធើ្វការត្រួតពិនិត្យ និងឆែរឆេររកឃើញ លើកខ្លួនពួកគេ ឃើញសោរសម្រាប់កាច់កម៉ូតូ នៅកាបូបលុយ និងសោរសៀលេខ ៨ ដែលសម្ភារៈសម្រាប់ លួចកាច់សោរកម៉ូតូ សោរផ្ទះ ដង្កាប់ ទូណឺវីស កូនសោរម៉ូតូ ដោយឃើញ វត្ថុតាំងបែបនេះ លោកក៏បញ្ជាអោយបានឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង យកមកធើ្វ ការសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។
ក្រោយពីសាកសួរ ជនសង្ស័យទាំង០២នាក់ ពួកគេបានសារភាពថា ពួកគេធា្លប់បាន ធ្វើសកម្មភាព លួចកាច់សោរកម៉ូតូ បានសម្រេចចំនួន០២លើក រួចមកហើយ។ លើកទី០១. លួចកាច់សោរកម៉ូតូC១២៥ ពណ៌ក្រហម នៅម្តុំវត្ដនន្ទមុន្នី សង្កាត់សឹ្ទង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកទៅបញ្ចាំនៅឃាំ្លងរំសេវ បានលុយ៨០ដុល្លា។ លើកទី០២. លួចកាច់សោរម៉ូតូC១២៥ ពណ៌ខ្មៅស៊េរី២០០៣ នៅម្ដុំលូប្រាំ ភូមិទ្រា សង្កាត់សឹ្ទង មានជ័យ យកទៅបញ្ចាំ នៅឃាំ្លងរំសេវបានលុយ១៥០ដុលា្លរ។
បច្ចុប្បន្នជនស ង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ៕