ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ​ល្បិច​បោកប្រាស់​លោក អេង សុ​ភេ​ន លួច​យកឈ្មោះ​ឯកឧត្តម ងួន ញ៉ិល ថា​ជា​ម្ចាស់​ដី​ជាង​២០០០​ហិកតា ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ជា​ថ្នូរ​នឹង​ការចែក​ដី ​

​ល្បិច​បោកប្រាស់​លោក អេង សុ​ភេ​ន លួច​យកឈ្មោះ​ឯកឧត្តម ងួន ញ៉ិល ថា​ជា​ម្ចាស់​ដី​ជាង​២០០០​ហិកតា ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ជា​ថ្នូរ​នឹង​ការចែក​ដី ​

ខេត្តកំពង់ធំ​៖ មានការ​ឃុបឃិត​គ្នា​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​ដើម្បី​គៀងគ ប្រជាពលរដ្ឋ ពី​ខេត្តកំពង់ចាម ឲ្យ​មក​រស់នៅ ក្នុងព្រៃ​ចំនុច​៥៥ ដែលជា​ចំនុច​ព្រៃ​ស្តារឡើងវិញ ដែលជា​ល្បិចកល​បោកប្រាស់​រាជរដ្ឋាភិបាល តាមពិត​គឺជា​ល្បិចរ​កដី ដើម្បី​ចែក​អ្នកមាន និង​បក្សពួក ចំណែក​ដី​ដែល​នៅសល់​គឺ​សម្រាប់​ចែកគ្នា ដោយ​យក​លេស​ថា​ដី នេះ​ជា​ដី​របស់ ឯកឧត្តម ងួន ញ៉ិល  ។​
​ដីព្រៃ​រាប់ពាន់​ហិកតា នៅ​ចំណុច ៥៥ ស្ថិតនៅ​ភូមិ​អូ​តូច ឃុំ​យ​ក្យ​កៈ​តី និង​ជា​តំបន់ត្រីកោណ ៣​ស្រុក មានស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សន្ទុក  ដែល​កំពុងតែ​ត្រូវបាន​រុក​រា​ន្ទ​កាប់បំផ្លាញ  ដុត​ព្រៃ​វាទទី​យក​ដី​យកមក​ធ្វើជា​កម្ម សិទ្ធ ដោយ​ពុំមាន​ការហាមឃាត់ និង​តែ​ជា​បក្ស​ពួកលោក អេង សុ​ភេ​ន ដែល​បាន​តាំងខ្លួន​ជា គណៈកម្មការ​ចែក​ដីស​ង្គ​ម​កិច្ច ហើយ​បាន​យកលុយ​ពី​ប្រជាពលរដ្ឋ ពី​១៥០ ទៅ ២០០​ដុល្លា ដើម្បី​ជា​ថ្នូរ​និង​ការទទួល​ដី ដែលមាន​ក្បាល ៥០ គុណ​៧០ និង​ដីចំការ​៥​ហិច​តា ដែល​ត្រូវបាន​រី​អង្គាស​ពី​ប្រជាពលរដ្ឋ​បាន​រាប់ពាន់​គ្រួសារ  ដោយ​អាង​ថា​យកលុយ​ទាំងនេះ​មក​រត់​ការសុំ​ដី សង្គមកិច្ច​នៅ​ចំនុច ៥៥ ស្រុក​សណ្តាន់ ដែលជា​សន្យា​ខ្យល់​របស់​បក្ស​ពួកលោក អេង សុ​ភេ​ន ។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា លោក អេង សុ​ភេ​ន បាន​យកលុយ​ពី​ប្រជាពលរដ្ឋ ហើយ​សន្យាថា ចែក​ដី​ជូន​នេះ យោងតាម មន្ទីរជំនាញ​សូ​រិ​យោ​ដី​ខេត្ត សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​អះអាងថា​មាន​សេចក្តីរាយការណ៍​ពី អន្តរ​វិស័យ ខេត្តកំពង់ធំ ថា​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បានចេញ​លិខិត​សម្រេច​មិន​អនុញ្ញាតិ​ឲ្យ​ដី​ទៅ​លោក អេង សុ​ភេ​ន ដែលជា​តាំងខ្លួន​ជា​អ្នក​រត់ការ​ដី​ចំនុច​៥៥​នេះ ធ្វើជា​ដី​សម្បទាន​សង្គមកិច្ច​នោះទេ ដោយ​ដី​នៅ​ចំនុច​នេះ​គឺ​រដ្ឋាភិបាល​បាន​ទុក​ឲ្យ​អង្គការ​របស់​កូរ៉េ ធ្វើជា​ឡា​បូរ សម្រាប់​ធ្វើជា​មន្ទីរពិសោធន៍ សម្រាប់​ថែរក្សា​បរិស្ថាន​ពិភពលោក ហើយក៏​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា ដី​នេះ​លោក អេង សុ​ភេ​ន ពុំទាន់​មានច្បាប់​អនុញ្ញាត​នោះទេ ។​
​លោក តិ​ប ញាតា នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​ឲ្យ​ដឹងថា លោក អេង​សុ​ភេ​ន នេះ​បានស្នើរ​សុំ​ដី​នៅ​ចំនុច ៥៥​នេះ​ទៅ​ខេត្ត ដើម្បី​យក​ដី​ទាំងនេះ ចែក​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម មក​រស់នៅ​ទីនេះ  តែ​លោក​មានការ ព្រួយបារម្ភ​ណ៍​ថា ក្រែង​ដី​ដែល​ស្នើរ​សុំ​នេះ មិន​ធ្លាក់​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្ររ បែរជា​ធ្លា​ក់លើ​ដៃ​អ្នកមាន ហើយ​អ្នក ក្ររ​បានត្រឹមតែ​ស្អុយឈ្មោះ ដូច្នេះ​សូម​ឲ្យ​អ្នកព័ត៌មាន​យើង ជួយ​ស្រាវជ្រាវ​ផង ចំណែក​ដី​នេះ ពុំទាន់​មានច្បាប់​អនុញ្ញាតិ ត្រឹមត្រូវ​នោះទេ ដោយសារតែ​ដី​នេះ​ជា​ដីព្រៃ​ស្តារឡើងវិញ ។​
លោក យុន គណៈកម្មការ​របស់ លោក អេង សុ​ភេ​ន បាន​ឆ្លើយ​ប្រាប់ថា ទូរទស្សន៍​ផ្សាយ​អី​ក៏​ផ្សាយ​ទៅ លោក​បាន​ជួប លោក ជំនួយការ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ប្រាប់ថា កុំទៅ​ឈឺក្បាល​វិលមុខ​អី  ជាមួយ​ពួក​ហ្នឹង ព្រោះ​ដី​នេះ​ជា​ដី​របស់ ឯកឧត្តម ងួន ញ៉ិល​អនុប្រធាន​ទី​២ រដ្ឋសភា សម្រាប់​ឲ្យ​រក្សាទុក​មក​យូរហើយ ហើយ​លោក​បាន​បញ្ជាក់ថា ការទទួល​យកលុយ​ពី​ប្រជាពលរដ្ឋ​នេះ គឺ​សម្រាប់​ជា​សា​ហ៊ុយ​ចាក់​សាំង និង​រត់ការ​សុំ​ដី​តែប៉ុណ្ណោះ ។​
​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ក្រោយពី​បែកធ្លាយ​ថា ដី​ចំនុច​៥៥ របស់លោក អេង សុ​ភេ​ន ដល់​អ្នក​សារពត៌មាន​ថា ដី​នេះ​ពុំទាន់​បានទទួល​ការអនុញ្ញាត ពី​ក្រសួងកសិកម្ម​រុក្ខ ប្រ​ម៉ាញ់ និង​នេសាទ​នោះទេ ថែមទាំង​បានចេញ​លិខិត​សម្រេច​មិន​អនុញ្ញាតិ ផ្តល់​ដី​ឲ្យ​លោក អេង សុ​ភេ​ន ធ្វើជា​ដី​សង្គមកិច្ច​នោះទេ ដោយ​ទុក​ដី​ចំនុច​នេះ​សម្រាប់​ប្រទេស​កូរ៉េ ធ្វើជា​ឡា​បូរ ពិសោធន៍ បរិស្ថាន​ពី​ភព​លោក ការ​ចោទសួរ​នេះ  ធ្វើ​ឲ្យ​អភិបាលខេត្ត​ហាក់បីដូចជា​ភ្ញាក់ ហើយ​ឆ្លើយថា ក្រសួងកសិកម្ម​មិន​អនុញ្ញាតិ​ឲ្យ​មែន តែ​លោក គ្រោង​នឹង​សុំ​ទៅ​សារ​ជា ថ្មី តែ​លោក​រវល់​មិនទាន់បាន​សុំ​ទៅ​ក្រសួងកសិក្ម​សារជាថ្មី ។​
​សូមបញ្ជាក់​ផងដែរ​ថា ក្រោយពី​កាសែត ទូរទស្សន៍ ក្នុងស្រុក​បានធ្វើ​ការចុះ​ផ្សាយ សកម្មភាព​របស់​ក្រុម​លោក អេង សុ​ភេ​ន បាន​គៀងគរ ប្រជាពលរដ្ឋ​មក​ថត​ជាមួយ​សារពត៌មាន មួយចំនួន​ដោយ​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ និយាយថា សុំ​ឲ្យ​រាជរដ្ឋាភិបាល ជួយផ្តល់​ដី​នៅ​ចំនុច​៥៥​នេះ​ដល់​ប្រជាពលរដ្ឋ​ផង ដោយសារតែ​ប្រជាពលរដ្ឋ​ទាំងនេះ​គ្មាន​ដី​រស់នៅ តាមពិត​គឺជា​ឆាកល្ខោន​រៀបចំ​ដោយ​ក្រុម​របស់លោក អេង សុ​ភេ​ន អតីត​បុ​គ្គិល​អង្គការ​ការពារ​ប​រិ​ស្ថាន សត្វ ព្រៃ​និង ជលផល ពេលនេះ​បាន​តាំងខ្លួន​ជា​អ្នក​ចែក​ដី​ធី​ឲ្យ​ប្រជាពលរដ្ឋ ។​
​មហាជន​ទូទៅ បាន​សំណូមពរ​ឲ្យ​សម្តេច តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជួយ​ទប់ស្កាត់ ការ​រុក​រា​ន្ទ​ដីព្រៃ​នៅ​ចំនុច​៥៥​នេះ ស្ថិតក្នុង​ស្រុក​សណ្តាន់  ស្រុក​ប្រាសាទ​សំបូរ ដោយមាន​អ្នក​អែបអាង លួច​បន្លំ​ជា​តំណាង​ប្រជាពលរដ្ឋ សុំ​ដី​សង្គមកិច្ច​ដើម្បី​យក​ដី​មក​ធ្វើជា​សម្បត្តិ​របស់​បក្សពួក ខ្លួន​៕ ដោយ  ប៊ុន  រដ្ឋា IMG_8160 1 3 - Copy IMG_8157 - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya