ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បង្ក​ការក្តៅក្រហាយ​ក្នុង​មន្ទីរ​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បង្ក​ការក្តៅក្រហាយ​ក្នុង​មន្ទីរ​

ប៉ៃលិន​៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន លោក ហុង ឌុល ត្រូវបាន​មន្ត្រីក្រោមឱវាទ​ជាច្រើន នាំគ្នា​រិះគន់ ថា ប្រធាន​មួយ​នេះ ពូកែ​ស៊ី​តែ​មិនសូវ​ចេះ​ធ្វើ​។
តាម​ប្រភព​បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន គឺមាន​រឿងអាស្រូវ ពុករលួយ​ជាច្រើន ដែល​ប្រព្រឹត្តឡើង​ដោយ​លោក​ប្រធាន​មន្ទីរ ហុង ឌុល និង​បក្សពួក ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់ ថវិកា​ក្នុង​ឆ្នាំៗ​រាប់សិប​លាន​រៀល​ឥតប្រយោជន៍​។ បន្ថែម​លើសពីនោះ​ទៀត ក៏​មានការ​កិបកេង​ប្រាក់ ដែលជា​ផលប្រយោជន៍​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​មួយចំនួន​ផងដែរ ។
តាម​ប្រភព​បាន​បន្តថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក​ប្រធាន​មន្ទីរ​និង​បក្សពួក បាន​កិបកេង​ប្រាក់​សំរាប់ បែងចែក​ដល់​មន្ត្រីរាជកា​រ​នៅក្នុង​មន្ទីរ ដែល​បានមកពី​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​រាប់លាន​រៀល ក្នុង​មួយ ឆ្នាំៗ​។ ក្រៅពីនោះ លោក​ប្រធាន​មន្ទីរ​និង​បក្សពួក ក៏បាន​កិបកេង​លើ​ប្រាក់​ចំណាយ​ផ្សេងៗ​របស់​មន្ទីរ​ដូចជា ប្រាក់​សំរាប់​ទិញ​សំភារៈ​រដ្ឋបាល ប្រាក់​ទទួលភ្ញៀវ ប្រាក់​បុណ្យ ប្រាក់​បេសកកម្ម ការចំណាយ​លើ​ផ្នែក​ថែ​រទាំ​និង ជួសជុល រួម​និង​ប្រាក់​ផ្សេងៗ​មួយចំនួនទៀត ដែល​ការ​កិបកេង​ទាំងនេះ ក្នុង​មួយឆ្នាំៗ​បាត់ប្រាក់​រដ្ឋ​អស់​រាប់សិប លាន​រៀល​។ ចំពោះ​សមិទ្ធផល​ក្នុង​មន្ទីរ ហាក់បីដូចជា​ពុំ​ទទួលបាន​អ្វី​ជា​ដំ​កំភួន​ទេ ហើយ​ប្រធាន​មន្ទីរ​រូបនេះ កន្លងមក តែងតែ​អួតអាង​ថា គាត់​ជាម​ន្ត្រី​ស្អាតស្អំ​មិនចេះ​ពុករលួយ និង​មាន​ដើមកំណើត​ចេញពី​ខ្មែរក្រហម​។ ចំណែក​អ្នក​ដែល​ដឹង​ការពិត​ថា អ្វីដែល​ប្រធាន​មន្ទីរ​រូបនេះ​និយាយ​គឺ​គ្មានអ្វី​ក្រៅ​លើក​តំកើងខ្លួន​ថា ជា​មន្ត្រី​ល្អ ប៉ុន្តែ​សំរាប់​អ្នក​ដែល​ដឹង​ការពិត គឺប្រធាន​មន្ទីរ​រូបនេះ​ជាម​ន្ត្រី​ដែល​ពូកែ​ស៊ី ហើយ​មិនសូវ​ចេះ​ធ្វើ​ទៀតផង​។​
​ទាក់ទង​ព័ត៌មាន​នៃ​ប្រភព​ខាងលើនេះ អរិយធម៌​មិនអាច​សុំ​ការបំភ្លឺ​បកស្រាយ​ពី​លោក​ហុង ឌុល បានឡើយ  ព្រោះ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បានទេ កាលពី​ម្សិលមិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya