ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ទំនាស់​គ្នា បណ្តាល​ឲ្យ​ប៉ូលិស​ខាង​អង្គរក្ស​ម្នាក់ បាញ់​គូទំនាស់​១៥​គ្រាប់ ស្លាប់ ​

ទំនាស់​គ្នា បណ្តាល​ឲ្យ​ប៉ូលិស​ខាង​អង្គរក្ស​ម្នាក់ បាញ់​គូទំនាស់​១៥​គ្រាប់ ស្លាប់ ​

កណ្តាល​៖ នៅវេលា​ម៉ោង ៩​និង​៥០​នាទី​យប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ នៅក្នុង​ភូមិ​គោគ​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​មន្ត្រីនគរបាល​ខាង​អង្គរក្ស​ម្នាក់ បាន​ដក​កាំភ្លើងខ្លី​របស់ខ្លួន ធ្វើការ​បាញ់ប្រហារ លើ​គូទំនាស់​ពាក្យសំដី ក្នុង​វង់​ផឹកស៊ី​ម្ខាង​ទៀត​ចំនួន ១៥​គ្រាប់ ធ្វើ​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ក​ន្លែ​កកើត​ហេតុ ខណៈ​ជនសង្ស័យ​រត់​គេ​ខ្លួន​បាត់ស្រមោល​។​
​ជនសង្ស័យ​ឈ្មោះ ទឹម សារី អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​កាន់​នឹម ឃុំ​ឃ្វាវ ស្រុក​សំរោង ខេត្តតាកែវ ហើយ​មាន​លំនៅ ស្ថាន​នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ឈឺ​ន ចាន់​គ្រឹ​ស្នា អាយុ​២៨​ឆ្នាំ មុខរបរ គ្រូបង្រៀន​។ ដោយឡែក​ជនរងគ្រោះ ឈ្មោះ ស្រី ចាន់​វុទ្ធី ភេទ​ប្រុស ៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ ត្រូវបាន​ជនល្មើស​បាញ់ ១៥​គ្រាប់ បៀម​គ្រាប់​ជាប់​នឹង​ខ្លួន​។ ជនរងគ្រោះ និង​ជនល្មើស បាន​អង្គុយ​ផឹកស្រា​បៀរ នៅក្នុង​ពិធី​ខួបកំណើត​ចៅ​របស់​ម្ចាស់ផ្ទះ ឈ្មោះ សៀង ចាន់​ធី ភេទ​ស្រី ដោយមាន​ភ្ញៀវ​ជា​បងប្អូន កូនក្មួយ សាច់ញាតិ​ជិតខាង​ក្នុ​ភូមិ ចូលរួម​ប្រហែល ៣០​នាក់ ចាប់ផ្ដើម​កម្មវិធី ពី​ម៉ោង​៥៖០០​នាទី ពេល​កំពុង​ហូបចុក​រហូតដល់ ម៉ោង​កើតហេតុ​ខាងលើ​ជនល្មើស ក៏​កើតមាន​ទំនាស់​ពាក្យសំដី​គ្នា ធ្វើ​ឲ្យ​ល្មើស​ខឹង ដក​កាំភ្លើងខ្លី ម៉ាក CF.98-9 បាញ់​ទៅលើ​ជនរងគ្រោះ មាន​ស្នាម​ធ្លុះ​ចំនួន​១៥​កន្លែង បណ្តាល​ឲ្យ​រងគ្រោះ​ស្លាប់​តែម្តង​៕
11707583_1869886033236408_4059569544586183132_n 11540823_1869885706569774_4729579961051463888_n 11692583_1869885576569787_1383683098312779292_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya