ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ អំពើ​ឃាតកម្ម​យក​សាកសព​កប់​ដី​ ​

ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ អំពើ​ឃាតកម្ម​យក​សាកសព​កប់​ដី​ ​

កណ្តាល​៖ ក្រោយពី​មាន​អំពើ​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញា​ពយ​ក សាកសព​កប់​ដី​ក្នុងព្រៃ​អូ​យះ ភូមិសាស្ត្រ​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​រួចមក សមត្ថកិច្ច​បានប្រកាស​រក​សាច់ញាតិ​ជនរងគ្រោះ ដើម្បី​មក​បញ្ជាក់​អត្តសញ្ញាណ​ងាយស្រួល​ក្នុង​ដំណើរការ​ស៊ើបអង្កេត ស្រាវជ្រាវ រហូតមកដល់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​ស្គាល់​អត្ត​សញ្ញា​ព​ជនរងគ្រោះ នេះហើយ ។​
​ជនរងគ្រោះ​ឈ្មោះ សុខ ម៉េ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ជា​អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ខ្នាច​ខាងជើង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។ នេះ​បើតាម​ការអះអាង​របស់​ស្ត្រី​ឈ្មោះ ជឹម ម៉ា​រ៉ា​ឌី អាយុ​២៤​ឆ្នាំ មុខរបរ ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​មួយកន្លែង​មាន​ទីតាំង​ក្នុង​ខេត្ត​កែវ មាន​ស្រុកកំណើត​នៅ​ភូមិ​លាង​សាហេតុ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត ដែល​ត្រូវជា​ប្រពន្ធ​នៃ​សព​ជនរងគ្រោះ​ខាងលើនេះ ។ ចំពោះ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង​ប្រគល់ ទៅ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​ឪពុក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya