ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ម្នាក់ រង​ការរំលោភ​ផ្លូវភេទ​ពី​សន្តិសុខ​ឯកជន​ម្នាក់​ ​

ក្មេងស្រី​ម្នាក់ រង​ការរំលោភ​ផ្លូវភេទ​ពី​សន្តិសុខ​ឯកជន​ម្នាក់​ ​

កណ្តាល​៖ កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៥ ក្មេងស្រី​អាយុ​១៣​ឆ្នាំ​បាន​រង​នូវ​ការរំលោភ​ផ្លូវភេទ​ពី​សំណាក់​បុរស​ជា សន្តិសុខ​ឯកជន​ម្នាក់​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ​រងរបួស​យ៉ាង​ធ្ងន់ ធ្លាក់ឈាម​មិន​ឈប់​ទើប​បែកធ្លាយ​ដឹង​ដល់​ឪពុកម្តាយ​ប្តឹង​សមត្ថកិច្ច នគរបាល​មូលដ្ឋាន ឲ្យ​ជួយ​អ​ន្តា​រាគ​មន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន  នៅ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាមច្បាប់ ។​
​ករណី​រំលោភ​សេពសន្ថវៈ​នេះ​បានកើត​ឡើងជា​បន្តបន្ទាប់​កាលពី​វេលា​រសៀល ថ្ងៃទី​១៧ ១៩ ខែមិថុនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។ ករណីនេះ​ពុំ​ត្រូវបាន​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ដឹង​ភ្លាមៗ​នោះ ទេ ព្រោះ​ក្មេងស្រី​រងគ្រោះ​មិនបាន​ប្រាប់​ដោយ​ខ្លាច​ការគំរាមកំហែង សម្លាប់​ពី​សំណាក់​ជនសង្ស័យ ។ ក្រោយមក​ក្មេងស្រី​រងគ្រោះ​ធ្លាក់ឈាម​មិន​ឈប់​ទើប​ជីដូន​មានការ​សង្ស័យ ក៏​ជជីក​សួរនាំ​ទើប​ដឹង​រឿង​ឈានដល់​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាមច្បាប់ ៕kandal-14 kandal6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya