ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅ​ក្រុង​បាន​លុង ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅ​ក្រុង​បាន​លុង ​

រតនគិរីៈ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៥  គ្រោះថ្នាក់​ចរាចរណ៍ មួយ​បង្កឡើង ដោយ​រថយន្ត បើក​បុក​អ្នក ជិៈ​ម៉ូតូ​ម្នាក់​បណ្តាល ឲ្យ​របួស​ធ្ងន់ធ្ងរ​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ប៉ុន្តែ​បាន​ស្លាប់ ពេលទៅដល់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ បាន​កើតឡើង​ត្រង់​ផ្លូវបែក​ជា​៤ មុខ​ស្ថានីយ​ប្រេង​យើង ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។ ជនរងគ្រោះ ជិៈ​ម៉ូតូ​មានឈ្មោះ ព្រហ្ម ពិសិដ្ឋ អាយុ​២២​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង បាន​ស្លាប់​ភ្លាមៗ ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ។ ចំណែកឯ រថយន្ត​បង្កហេតុ​បាន​បន្ថែម​ល្បឿន បើក​រត់​គេចខ្លួនបាត់​បន្សល់ ទុក​កាង​រថយន្ត និង​ស្តុ​ប ធ្លាក់​នៅ​កន្លែង កើតហេតុ​។ ដោយឡែក​សព​ជនរងគ្រោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត ប្រគល់ជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ដោយ​សេចក្តី​ទុក្ខសោក ៕5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya