ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជន សង្ស័យ​៣​នាក់ ពីបទ​ចែកចាយ​ថ្នាំញៀន ​

ប៉េអឹម​ឃាត់ខ្លួន​ជន សង្ស័យ​៣​នាក់ ពីបទ​ចែកចាយ​ថ្នាំញៀន ​

បាត់ដំបង ៖ កម្លាំង​អាវុធហត្ថ ស្រុក​មោង​ឬ​ស្សី បាន​ឃាត់ខ្លួន ជន​សង​ស្ស័​យ ៣​នាក់​ជា​បន្តបន្ទាប់ ជាប់​ពាក់ ព័ន្ធ​ករណី រក្សាទុក​និង ដឹកជញ្ជូន ឬ ជួញដូរ​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ០១​លើក កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៥ ត្រង់ចំណុច​ចំណត រថយន្ត​ស្រុក​មោងឫស្សី ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​
​លោក ប៉ោ សុង​ឃាង មេបញ្ជាការ​កង រាជ​អាវុធហត្ថ ស្រុក​មោង​ឬ​ស្សី បាន​ឲ្យ​ដឹង​ធា ជំហាន​ដំបូង កម្លាំង មូល ដ្ឋា​នក​ង​រាជ​អាវុធ ហត្ថ​ស្រុក​មោងឫស្សី បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​០១​នាក់​ឈ្មោះ​សំ ចំ​រ៉ុង ហៅ ម៉ៅ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ ដំបង ក្នុងខណៈពេល​ជនសង្ស័យ ចុះ​ពីលើ​រថយន្តក្រុង ដោយមាន​ការ សង្ស័យ​កម្លាំង​យើង សុំ​ធ្វើ​ការត្រួត ពិនិត្យ ឃើញ​មាន​ថ្នាំញៀន​ម្សៅ​ក្រាម​ថ្លា​ម៉ា​ទឹកកក​០១​ថង់ នៅក្នុង​ហោរ​ប៉ៅ​ខោ​ផ្នែក​ខាងឆ្វេង របស់​ជន សង្ស័យ មាន​ទូរស័ព្ទ​០២​គ្រឿង​ម៉ាក​សាំ​ស៊ុ​ង​ពណ៌ ស  និង​ខ្សែក​លោហៈធាតុ​ពណ៌​លឿង ០១​ខ្សែ​និង ចិ​ញ្ជៀ​ន​០១​វង់ បន្ទាប់មក​យើង​បានធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ សំ ចំ​រ៉ុង និង​លំនៅដ្ឋាន​ឪពុក របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​តា​តុ​ក​២ បាន​រកឃើញ​វត្ថុតាង​រួមមាន កូន​ថង់​ប្លា​ស្ទិ​ក សំរាប់​ច្រកថ្នាំ ញៀន ៣៨៧​ថង់  ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០៣(​ខូច​០១)   ដែកកេះ​ចំនួន​១១ បំពង់​ទុយោ សម្រាប់ ជក់​ថ្នាំញៀន   ផ្លាកលេខ​ម៉ូតូ​ចំនួន​០១  និង​ដែក​ម៉ា​រី​វែ​ន​ម៉ូតូ​០២   ប្រដាប់​ចូក​ថ្នាំ​០៥ កន្ត្រៃ​ចំនួន ០២ និង ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​បន្ថែមទៀត  ១-​ឈ្មោះ​សំ ដា​វីត ហៅ តាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិ​ម​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ត្រូវជា​ប្អូនបង្កើត​របស់​ឈ្មោះ​សំ ចំ​រ៉ុង ជា​អ្នក​ជួយ​លក់​ថ្នាំញៀន​។​
២-​ឈ្មោះ​ញ៉ុ​ក រិ​ទ្ធិ ហៅ​កង្កែប ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ត្រូវជា ប្អូនថ្លៃ​របស់​ឈ្មោះ​សំ ចំ​រ៉ុង ជា​អ្នក​ជួយ​លក់​ថ្នាំញៀន​៕1 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya