ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ចោរប្លន់​យក​ម៉ូតូ​ស្គូ​ពី ពី​ស្រី​ម្នាក់​បាន​ដោយ​សុវត្ថិភាព​ ​

ចោរប្លន់​យក​ម៉ូតូ​ស្គូ​ពី ពី​ស្រី​ម្នាក់​បាន​ដោយ​សុវត្ថិភាព​ ​

ភ្នំពេញ ៖ នា​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣​ខែកក្កដា​២០១៥ ស្ត្រី​ជា​មេការ​ខារ៉ាអូខេ​ម្នាក់​ខណៈ បើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ត្រឡប់ទៅផ្ទះ​វិញ ដល់​ក្បែរ​វត្ត​ជន្លង់ម្លូ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ជន​មិន​សា្គ​ល់​មុខ​មួយក្រុម​ជិះ​ម៉ូតូ​តាម​វាយ​ដណ្តើម​ប្លន់​យកទៅ បាត់​ដោយ​សុវត្ថិភាព ទើប​នាង​ទៅ​ដាក់ពាក្យ​ប​ណ្តឺ​ង​សូមឱ្យ​ប៉ូលិស​ប៉ុស្តិ៍ រដ្ឋបាល​ចោមចៅ​ជួយ​ធ្វើ​អន្តរាគមន៍ ។​
​ស្ត្រី​រងគ្រោះ ឈ្មោះ​លី មុំ អាយុ​២៥​ឆ្នាំ មុខរបរ​ជា​មេការ​ខារ៉ាអូខេ​នៅក្បែរ​បុរី​សែន​មនោ​រម្យ ស្នាក់នៅ​ក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុនពេល​កើតហេតុ​គឺ​រូបគាត់​បានចេញ​ពី​ធ្វើការ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ផ្កាឈូក​មួយគ្រឿង ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT 0916 ត្រឡប់ទៅផ្ទះ ហើយ​ពេល មកដល់​ចំណុច​ខាងលើ​ជា​កន្លែង​ទី​ស្ងាត់​ងងឹត​ផង​នោះ ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម​ជិះ​ម៉ូតូ​២-៣​គ្រឿង​មក​ស្ទាក់​គំរាម​សម្លាប់ រួច​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​តែម្តង ៕ 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya