ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន មុខសញ្ញា លួច​ម៉ូតូ ដ៏​សកម្ម​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​

ឃាត់ខ្លួន មុខសញ្ញា លួច​ម៉ូតូ ដ៏​សកម្ម​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​

​កំពង់ស្ពឺ ៖ មុខសញ្ញា លួច​ម៉ូតូ​យ៉ាងសកម្ម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន  កាលពី​វេលា​ម៉ោង​១៤ និង​២០​នាទី ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​យកទៅលក់​នៅ​ភ្នំពេញ​។​

 
​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-1657 ដែលមាន​ម្ចាស់​ឈ្មោះ  ហែម សំអុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ផាត់ ឃ្លោក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ  និង​ម្នាក់ទៀត ឈ្មោះ ម៉ុ​ល ជា​អ្នកបើក​ម៉ូតូ​យក ទៅ​លក់​នៅ​ភ្នំពេញ​សត​ម្ថ​កិច្ច​កំពុង​តាមរក​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់ តុលាការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya