ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផ្លូវលំ​មួយ​​ខ្សែ​រង​ការខូចខាត​​ដោយសារ​ឡានធំៗ​ដឹក​លើសចំណុះ​ ​

ផ្លូវលំ​មួយ​​ខ្សែ​រង​ការខូចខាត​​ដោយសារ​ឡានធំៗ​ដឹក​លើសចំណុះ​ ​

ពោធិ៍សាត់​:​    ​ផ្លូវលំ​មួយ​ខ្សែ​រង​ការខូចខាត​បណ្ដាលមកពី​រថយន្ត​ធំៗ​ដឹក​ថ្ម​ហួស​ចំណុះ ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​មួយ​ខ្សែ​នេះ ស្ថិតនៅ​ក្នុងភូមិ​ស្ដុក​ខ្ទុ​ម និង​ភូមិ​ថ្លុក​ដង្កោ ឃុំ ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
​    ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅពេលដែល​ក្រុមហ៊ុន​ធ្វើ​ថ្នល់​កៅស៊ូ​បានដាក់​បា​រ៉ា​ស​ហាម​មិន​ឲ្យ​រថយន្ត​ធំៗ​ដឹក​ធ្ងន់​បើក​លើផ្លូវ​កៅស៊ូ​នៅ​ចំណុច​ផ្សា​របត់​រំដួល ឃុំ​ផ្ទះ​រុង គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹក​ធ្ងន់ ជាច្រើន​គ្រឿងក្នុង​មួយថ្ងៃៗ​បាន​បើក​ចៀស ពី​ចំណុច​ហាមឃាត់ វាង​តាម​ផ្លូវលំ​ដីស រួច​បន្ត​មក​ឡើង​ផ្លូវ​កៅស៊ូ​ដដែល មាន​ចម្ងាយ​ប្រហែល​ជាង​បី​គីឡូក្រាម​ប៉ុណ្ណោះ​។​
​    ​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅតាម​ដងផ្លូវ​លំ​នោះបាន​និយាយថា ផ្លូវលំ​មួយ​ខ្សែរ​នេះ​កាលដើមឡើយ​គឺ​បាន​ក្រាល​គ្រួស​ក្រហម​ម្ដង​រួចមកហើយ តែ​ក្រោយមក​ផ្លូវ​នេះ​ត្រូវបាន​ដាច់​ខូច​ជា​បណ្ដើរៗ រហូតដល់​បច្ចុប្បន្ន​ខូច​កាន់តែខ្លាំង​ដោយសារ​រថយន្ត​ធំៗ​ដឹក​ធ្ងន់​បរ​កាត់ ។ ជាក់ស្ដែង​ដូច​ព្រឹក​ថ្ងៃ​៣០ សីហា​នេះ មាន​រថយន្ត​ដឹក​ថ្ម​ជាច្រើន​គ្រឿង​បណ្ដាល​ឲ្យ​បាក់​លូ​មួយកន្លែង​ខូច​ទាំងស្រុង​។​
​    ​ប្រភព​បាន​បន្តទៀតថា​នៅពេល​ធ្វើ​ឲ្យ​បាក់​លូ​ហើយ​នោះ​ប្រជាពលរដ្ឋ​បាននាំគ្នា​មក​មើល​រួច ឲ្យ​ម្ចាស់​រថយន្ត​នោះ​ចេញ​លុយ ធ្វើ​សង​វិញ ដោយមាន​វត្តមាន​លោក​មេភូមិ​នៅ​ទីនោះ​ដែរ​តែ​ឃាត់​ម្ចាស់​រថយន្ត​នោះ​មិនបាន​។​
​    ​លោក​សាយ សូត្រ មេភូមិ​ថ្លុក​ដង្កោ​បាន​ឲ្យ​ដឹងថា​នៅពេល​ព្រឹក​នោះ​លោក​បាន​ទៅ​ឃាត់​ម្ចាស់​រថយន្ត​ឲ្យ​ឈប់​ដើម្បី ធ្វើការ​ជួសជុល​លូ​សង​វិញ សិន  តែ ម្ចាស់​រថយន្ត​នោះបាន​ឆ្លើយតប​ថា មិនមែន​បើក​តែ​វា​ទេ គឺមាន​រថយន្ត​ច្រើនណាស់​ដែល​បើក​លើផ្លូវ​នេះ សូម្បី​រថយន្ត​ដឹក​ដី​ក៍​រត់តាម​ហ្នឹង​ដែរ ។ អ៊ីចឹង​បើ​ចង់​ឲ្យ​ខ្ញុំ​សង ទាល់តែ​ចាប់
​រថយន្ត​ទាំងអស់​នោះដែរ​ទើប​ខ្ញុំ​សុខចិត្ត លុះ​ពេល​រថយន្ត​របស់គេ​រើរួច​ពី​ការជាប់​ផុង ក៍​បើក​ចេញទៅ​បាត់​។​
​    ​ចំណែក​ម្ចាស់​ឡាន​ដឹក​ថ្ម នោះបាន​និយាយថា​ខ្លួន ស៊ីឈ្នួល​ដឹក​ថ្ម​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ទំនប់ទឹក​ទី​៣​និង​ទី​៥​នៅ​ស្រុក​ភ្នំក្រវាញ ដោយបាន​កម្រៃ​តែ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ គ្មាន​លុយ​សង​នោះទេ​។​គេ​បាន​និយាយ​បន្ថែមថា​ខាង​ក្រុមហ៊ុន​ឲ្យ​បើក​តាមផ្លូវ​លេខ​១៥៥​ឯណោះ​ទេ តែ​ដោយ​ផ្លូវ​នោះ​វាង និង​លំបាក​មាន​ជង្ហុក​ច្រើន​ក៍​នាំគ្នា​បើក​តាមផ្លូវ​នេះ​តែម្ដងទៅ​។ រថយន្ត​ដឹក​ថ្ម​ធ្វើ​ឲ្យ​បាក់​លូ​នោះ​គឺ​ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 2220  ។​
​    ​តាម​ប្រភពពី​ពលរដ្ឋ​ខ្លះ​បាន​និយាយថា មូលហេតុ​ដែល​ពួកគេ​បើក​មក​តាមផ្លូវ​នេះ​ក៍​ព្រោះតែ​គេច​ពី​ជញ្ជីង​ថ្លឹង គេង​យកចំណេញ​កុំ​ឲ្យ​អស់​លុយ ។​
​    ​អ្នកស្រី ងិន ភឿន ជំទប់​ទី​១​ឃុំ​ផ្ទះ​រុង​បាន​ឲ្យ​ដឹងថា ករណីនេះ​គាត់​ក៍​បានទទួល​ព័ត៌មាន​ពី​លោក​មេភូមិ​ថ្លុក​ដង្កោ និង​មេភូមិ​ស្ដុក​ខ្ទុ​ម​ដែរ  ឲ្យ​ឃាត់​រថយន្ត​ទាំងនោះ​ទុក​សិន​ដើម្បី​ឲ្យ​ទទួលខុសត្រូវ​លើ​ការខូចខាត បើ​មិន​ព្រម​ទទួលខុសត្រូវ​ទេ គឺ​ឈប់​ឲ្យ​ប្រើប្រាស់​ផ្លូវ​នេះ​តែម្ដង​៕​ភ្នំក្រវាញ


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya