ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ​មាន​គេ​លួច​បន្លំ​ជា​តំណាង​ប្រជាពលរដ្ឋ សុំ​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​យក​ដី​ចែក​បក្សពួក​របស់ខ្លួន ​

​មាន​គេ​លួច​បន្លំ​ជា​តំណាង​ប្រជាពលរដ្ឋ សុំ​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​យក​ដី​ចែក​បក្សពួក​របស់ខ្លួន ​

កំពង់ធំ​៖ ដីព្រៃ រាប់ពាន់​ហិច​តា កំពុងតែ​ត្រូវបាន​រុក​រា​ន្ទ​កាប់បំផ្លាញ  ដុត​ព្រៃ​វាទទី​យក​ដី​យកមក​ធ្វើជា​កម្ម សិទ្ធ ដោយ​ពុំមាន​ការហាមឃាត់ និង​ទប់ស្កាត់​សូម្បីតែ​បន្តិច ពី​សំណាក់​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ដែល​ត្រូវបាន​គេ​ដឹងថា ការកាប់​រុក​រា​ន្ទ​ដីព្រៃ​នេះ ភាគច្រើន​ជា​របស់​សមត្ថកិច្ច និង​អ្នកមានអំណាច ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​តូច បានធ្វើ​សកម្មភាព កាប់​ដុតបំផ្លាញ​ជា​រៀងរាល់ថ្ងៃ​។​
​តា​មកា​រៀបរាប់​ពី​សំណាក់ អ្នកចំការ​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា ដី​នៅ​ចំនុច​៥៥ ភូមិ​អូរ​តូច ឃុំ​យ​ក្យ​កៈ​តី ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​កាប់​ព្រៃ ផ្តួលរំលំ ក្រោយមក​នៅពេលដែល​ងាប់​ស្លឹក​អស់ ក៏​ចាប់ផ្តើម​ដុត ហើយ​នាំយក​ដំឡូង និង​ដំណាំ​មក ដាំ​តែម្តង ដោយ​មិនបាច់​ភ្ជួរ​នោះទេ លុះ​ដំណាំ​ដុះ​ក៏​ក្លាយជា​ចំការ​រួចរាល់  លោក​បាន​បញ្ជាក់ថា ការកាប់​ដុត​នេះ ពុំមាន​ន​ណារ​ចែក​ឲ្យ​ទេ គឺ​ចាប់យក​រៀងខ្លួន ក្នុងនោះ​ក៏មាន​ការបង់​លុយ​ឲ្យ​លោក មេព្រៃ និង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​ផងដែរ ។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា លោក សៅ វ​ណ្ណី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បើកដៃ​ឲ្យ​មានការ​កាប់​វាទទី ដីព្រៃ​យកមក​ធ្វើជា​កម្មសិទ្ធិ​នោះ ដោយ​មិន​ខ្វល់​ពី​ការទប់ស្កាត់ ការពារ​ព្រៃឈើ ក្នុងតួនាទី​របស់ខ្លួន បែរជា​បណ្តែត បណ្តោយ​ឲ្យ​មានការ​កាប់​ព្រៃ​យ៉ាង​រង្គាល់ គឺ​ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ខ​ល​ចូល​ជា​ច្រើនដង តែ​ពុំ​ព្រម​លើក តាមរយះ​លេខ ០១២៨៦៩៥៦៧ ជា​លេខ​ផ្ទាល់ខ្លួន​លោក សៅ វ​ណ្ណី ។​
​លោក ហូ គឹម​ឆេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ឲ្យ​ដឹងថា ដី​នៅ​ចំនុច​៥៥ ឃុំ​យ​ក្យ​កៈ​តី នេះ គឺ​ពាក់​ព័​ន្ឋ​ចំនួន ២​ស្រុក គឺ​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ស្រុក​ទាំងពី​បាន​បង្កើត​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដីព្រៃ ដើម្បី ថែរក្សា​ដីព្រៃ ដែលជា​ព្រៃ​ស្តារឡើងវិញ តែ​ដោយឡែក​មាន​ដី​មួយចំនួន​ស្ថិតនៅ​តំបន់​ហ្នឹង​ដែរ លោក  អេង​សុ​ភេ​ន ជា​អង្គការ​សមាគមន៍ អភិរក្ស​ព្រៃឈើ សត្វព្រៃ ជលផល  ឥឡូវ​បាន​ក្លាយជា​តំណាង​ប្រជាពលរដ្ឋ​អ្នករៀបចំ ដី​សង្គមកិច្ច បាន​កំពុងតែ​រត់ការ សុំ​ឈូសឆាយ​ដីព្រៃ​សង្គមកិច្ច នៅ​តំបន់​៥៥​នេះ ។​
​តាម​ប្រភព​ពត៌មាន​ច្បាស់ការ​មួយ​បាន​បញ្ជាក់ថា លោក អេង​សុ​ភេ​ន ជា​អង្គការ​សមាគមន៍ អភិរក្ស​ព្រៃឈើ សត្វព្រៃ ជលផល  បាន​តាំងខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ រៀបចំ​ដីព្រៃ​សង្គមកិច្ច​នេះ គឺជា​ឆាកល្ខោន​បន្លំ​ភ្នែក​ថ្នាក់ដឹកនាំ​ដើម្បី លេប​ត្របាក់​ដីព្រៃ​របស់​រដ្ឋ​មក​ធ្វើជា​កម្ម​សិទ្ធ ដោយមាន​ការឃុបឃិត​ជាមួយ​នាយផ្នែក​សណ្តាន់​និង នាយរង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ តាមពិត​គឺជា​ល្បិច​យក​ដី​របស់​ពួកគេ​។​
​ដូច្នេះ​មហាជន​ទូទៅ បាន​សំណូមពរ​ឲ្យ​សម្តេច តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជួយ​ទប់ស្កាត់ ការ​រុក​រា​ន្ទ​ដីព្រៃ​នៅ​ចំនុច​៥៥​នេះ ស្ថិតក្នុង​ឃុំ​យ​ក្យ​កៈ​តី ស្រុក​ប្រាសាទ​សំបូរ ដោយមាន​អ្នក​អែបអាង លួច​បន្លំ​ជា​តំណាង​ប្រជាពលរដ្ឋ សុំ​ដី​សង្គមកិច្ច​ដើម្បី​យក​ដី​មក​ធ្វើជា​សម្បត្តិ​របស់​បក្សពួក ខ្លួន​៕ ដោយ​៖  ប៊ុន  រដ្ឋា
IMG_8164_resized_2 IMG_8160_resized_2 IMG_8162_resized_2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya